ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖អាចារ្យ អាចារ្យរិនី ទូទាំងប្រទេសត្រូវយកចិត្តទុកដាក់ខ្ពស់អំពីអត្តសញ្ញាណខ្មែរ ចៀសវាងច្រឡំយកពីប្រទេសជិតខាង

image

អត្ថបទ៖ ហ៊ន សុភ័ក្រ
វីដេអូ៖អេង សុគុណ, លឹម មុនី
———-
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងរំលឹកដល់អាចារ្យ អាចារ្យរិនី ទូទាំងប្រទេស ត្រូវយកចិត្តទុកដាក់ខ្ពស់អំពីអត្តសញ្ញាណខ្មែរ ចៀសវាងច្រឡំយកពីប្រទេសជិតខាង។ ការលើក នូវប្រសាសន៍បែបនេះ ក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា អញ្ជើញសំណេះសំណាលជាមួយអាចារ្យ អាចារិនី ទូទាំងប្រទេស លើកទី១១ នាព្រឹកថ្ងៃ១៩ ខែសីហា ឆ្នាំ២០២៦នេះ នៅវិទ្យាស្ថានជាតិអប់រំ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏អំពាវនាវដល់អាចារ្យ អាចារិនី រៀបចំពិធីអ្វីមួយត្រូវមានស្តង់ដា សង្គតិភាព ។
សម្ដេចធិបតី បានបន្តថា “ត្រូវមានក្រឹត្យក្រមច្បាស់លាស់ កុំឱ្យបាត់អត្តសញ្ញាណរបស់ខ្មែរ ជាពិសេសបំផុត គឺការចម្លងអត្តសញ្ញាណខុស “៕