ក្រុមហ៊ុន រ៉ូយ៉ាល់ រ៉េលវេ នឹងបន្ថែមខ្សែរថភ្លើងចុងសប្តាហ៍ ភ្នំពេញ - កំពត - ភ្នំពេញ ដើម្បីជាជម្រើសបន្ថែមដល់អតិថិជន
ភ្នំពេញ៖ ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ បានប្រកាសជាផ្លូវការនូវការបន្ថែមខ្សែរថភ្លើង និងកាលវិភាគសេវារថភ្លើងដឹកអ្នកដំណើរសម្រាប់ចុងសប្តាហ៍បន្ថែមពីលើរថភ្លើងអ្នកដំណើរប្រចាំថ្ងៃដែលមានស្រាប់។
កាលវិភាគរថភ្លើងថ្មីនេះ នឹងចេញដំណើរពីរាជធានីភ្នំពេញ ទៅកាន់ខេត្តកំពត នៅថ្ងៃសុក្រ ទី ១៨ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១០:៣០ព្រឹក និងត្រលប់មកភ្នំពេញវិញ នៅថ្ងៃអាទិត្យ ទី ២០ ខែកញ្ញា ឆ្នាំ ២០២៦ វេលាម៉ោង ១២:០០ រសៀល។
កាលវិភាគនេះនឹងជួយសម្រួល ក៏ដូចជាផ្តល់ជម្រើសបន់បែនជូនដល់អតិថិជន ឱ្យកាន់តែមានភាពងាយស្រួល។ ការធ្វើដំណើរតាមរយៈរថភ្លើង ផ្តល់ជូនទេសចរជាតិ និងអន្តរជាតិនូវការធ្វើដំណើរដ៏មានផាសុកភាព សុវត្ថិភាព និងលំហែកាយ គយគន់ទេសភាព តាមដងផ្លូវដែក ព្រមទាំងចៀសវាងការស្ទះចរាចរណ៍តាមផ្លូវជាតិផងដែរ។
សម្រាប់កាលវិភាគរថភ្លើងពិសេសចុងសប្តាហ៍គឺ៖
• ថ្ងៃសុក្រ ទី ១៨ កញ្ញា៖ ភ្នំពេញ-កំពត ចេញដំណើរ ម៉ោង ១០:៣០ ព្រឹក (ម៉ោងបន្ថែម)
• ថ្ងៃអាទិត្យ ទី ២០ កញ្ញា៖ កំពត-ភ្នំពេញ ចេញដំណើរ ម៉ោង ១២:០០ ថ្ងៃត្រង់ (ម៉ោងបន្ថែមត្រឡប់មកវិញ)។
សូមជម្រាបផងដែរថា ខ្សែរថភ្លើងដឹកអ្នកដំណើរប្រចាំថ្ងៃនឹងនៅតែដំណើរការជាធម្មតា។ ដើម្បីផ្តល់ភាពងាយស្រួលដល់ការរៀបចំផែនការធ្វើដំណើរ ក្រុមហ៊ុននឹងជម្រើសតាមកាលវិភាគដូចខាងក្រោម៖
• ភ្នំពេញ ទៅ កំពត៖ ចេញដំណើរ ម៉ោង ០៧:០០ ព្រឹក ឬ ម៉ោង ១០:៣០ ព្រឹក
• កំពត ទៅ ភ្នំពេញ៖ ចេញដំណើរ ម៉ោង ១២:០០ ថ្ងៃត្រង់ ឬ ម៉ោង ០៤:០០ ល្ងាច។
បទពិសោធន៍លើទូរថភ្លើង និងកិច្ចសហការជាមួយដៃគូទេសចរណ៍ អ្នកដំណើរអាចអង្គុយលំហែកាយ និងរីករាយទស្សនាទេសភាពតាមដងផ្លូវយ៉ាងស្រស់ស្អាត ដោយ មានបម្រើជូនអាហារសម្រន់ និងភេសជ្ជៈជាច្រើនប្រភេទ សម្រាប់ទទួលទាននៅលើរថភ្លើងផងដែរ! នៅពេលទៅដល់ខេត្តកំពត អ្នកដំណើរអាចដើរកម្សាន្តនៅតាមភោជនីយដ្ឋានមាត់ព្រែក ហាងកាហ្វេ សណ្ឋាគារ រីសត ភ្នំបូកគោ ចំការម្រេច និងតំបន់ទេសចរណ៍ជាច្រើនទៀត។
ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ក៏សូមអញ្ជើញដៃគូក្នុងវិស័យទេសចរណ៍ រួមមាន សណ្ឋាគារ រីសត និងភ្នាក់ងារទេសចរណ៍ រួមគ្នាផ្សព្វផ្សាយសេវាកម្មនេះ និងបង្កើតកញ្ចប់សេវាកម្មស្នាក់នៅ និងកម្សាន្តចុងសប្តាហ៍ឱ្យស្របតាមកាលវិភាគរថភ្លើងនេះផងដែរ!