សម្តេចធិបតី ៖ រយះពេល៣ឆ្នាំនេះ សមទ្ធិផលវិស័យសុខាភិបាលទទួលបានលទ្ធផលច្រើន ផ្តល់ជូនសេវាសុខាភិបាល ២៤ម៉ោងលើ២៤ម៉ោង នៅតាមប៉ុស្តិ៍មណ្ឌលសុខភាព
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា "រយះពេល៣ឆ្នាំនេះ សមទ្ធិផលក្នុងវិស័យសុខាភិបាលទទួលបានលទ្ធផលច្រើនគួរឲ្យកត់សម្គាល់ ជាពិសេសការពង្រឹងបន្ថែមផ្តល់ជូនសេវាសុខាភិបាល ២៤ម៉ោងលើ២៤ម៉ោង នៅតាមប៉ុស្តិ៍មណ្ឌលសុខភាពតាមបណ្តាស្រុក ,បានបំពេញបន្ថែមគ្រូពេទ្យដែលខ្វះខាត តាមតម្រូវការ" ។
នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យ ហ្លួង ម៉ែ នៅព្រឹកថ្ងៃទី១៦ ខែ កញ្ញា ឆ្នាំ២០២៦នេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ដោយបន្តចាត់ទុក «ការអភិវឌ្ឍមូលធនមនុស្ស» គឺជាការដ្ឋានអាទិភាព ដោយបន្តលើកកម្ពស់វិស័យសុខាភិបាល និង កែលម្អប្រព័ន្ធសុខភាពសាធារណៈ តាមរយៈ ការពង្រីកហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ឱ្យកាន់តែខិតជិតដល់មូលដ្ឋានរបស់ ប្រជាពលរដ្ឋ, ការកែលម្អបរិក្ខារឯកទេស ឱ្យកាន់តែទំនើប និង ទាន់សម័យ, ការកសាងធនធានមនុស្ស ប្រកបដោយ សមត្ថភាព និង សីលធម៌វិជ្ជាជីវៈ, និង ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ឱ្យមាន
សមធម៌ និង ចីរភាព, ស្របតាមទិសស្លោក «ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និង លើការអភិវឌ្ឍប្រកបដោយសមធម៌និង ចីរភាព របស់ប្រទេសជាតិ»៕
អត្ថបទ៖ ហ៊ន សុភ័ក្រ
វីដេអូ ៖ អេង សុគុណ និងលឹម មុនី