ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖"មិនអនុញ្ញាតឲ្យយកពេទ្យវិស័យឯកជន មកដាក់ក្នុងពេទ្យរដ្ឋទេ"

image


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា "មិនអនុញ្ញាតឲ្យយកពេទ្យវិស័យឯកជន មកដាក់ក្នុងពេទ្យរដ្ឋទេ"។ សម្តេចធិបតី បានលើកឡើងថា "មានអ្នកស៉ំសិទ្ធក្នុងការវិនិយោគលើរឿងនេះ ដូច្នេះខ្ញ៉ំបញ្ជាក់ឲ្យច្បាស់ថា មិនអនុញ្ញាតនោះទេៗ។

សម្តេចធិបតី បានថ្លែងលើកទឹកចិត្តដល់វិស័យឯកជនដែលចង់វិនិយោគពេទ្យ សូមធ្វើនៅខាងក្រៅពីពេទ្យរដ្ឋ ទុកដីរដ្ឋឲ្យរដ្ឋពង្រីក ឬពង្រឹងបន្ថែម។

នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យ ហ្លួង ម៉ែ នៅព្រឹកថ្ងៃទី១៦ ខែ កញ្ញា ឆ្នាំ២០២៦នេះ៕

អត្ថបទ៖ ហ៊ន សុភ័ក្រ
វីដេអូ ៖ អេង សុគុណ និងលឹម មុនី