ត្រៀមផ្ទុះសំណើច! កម្មវិធី «BOOSTRONG The Next Comedian» ត្រៀមចាក់ផ្សាយជាផ្លូវការលើកញ្ចក់ទូរទស្សន៍ CTN ឆាប់ៗនេះ!
បន្ទាប់ពីបានបញ្ចប់វគ្គ Audition យ៉ាងកក្រើក និងទទួលបានការគាំទ្រយ៉ាងច្រើនកុះករ កាលពីពេលថ្មីៗនេះ កំពូលកម្មវិធីប្រកួតប្រជែងស្វែងរកតារាកំប្លែងជំនាន់ថ្មី «BOOSTRONG The Next Comedian» បានត្រៀមខ្លួនរួចរាល់ហើយក្នុងការនាំយកផ្ទាំងទស្សនីយភាពដ៏ជក់ចិត្ត និងសំណើចក្អាកក្អាយមកចែកជូនទស្សនិកជនទូទាំងប្រទេស។
ឆ្លងកាត់ការជម្រុះយ៉ាងស្វិតស្វាញ ទីបំផុតបេក្ខជនឆ្នើមៗដែលមានទេពកោសល្យខ្ពស់ ភាពច្នៃប្រឌិត និងភាពក្លាហាន ត្រូវបានជ្រើសរើសដើម្បីមកប្រកួតប្រជែងគ្នានៅលើឆាកធំ។ តើបេក្ខជនរូបណាខ្លះនឹងអាចឆក់យកបេះដូងគណៈកម្មការ និងទស្សនិកជន? ហើយតើនរណាជាម្ចាស់ពានរង្វាន់រួមជាមួយប្រាក់រង្វាន់ដ៏មហាសាលរហូតដល់ ៤០ លានរៀល ពី ប៊ូសស្ត្រង?
ការរង់ចាំជិតមកដល់ទីបញ្ចប់ហើយ! ត្រៀមទទួលយកភាពសប្បាយរីករាយ និងសំណើចឥតឈប់ឈរជាមួយកម្មវិធី BOOSTRONG The Next Comedian ក្នុងពេលឆាប់ៗនេះនៅលើ៖
• កញ្ចក់ទូរទស្សន៍ CTN
• ទំព័រហ្វេសប៊ុកផ្លូវការ: CTN និង BOOSTRONG
កុំភ្លេចរង់ចាំទស្សនា និងរួមគ្នាស្វែងរកអ្នកកំប្លែងជំនាន់ថ្មីរបស់កម្ពុជាទាំងអស់គ្នា! 🎭🔥
BOOSTRONG The Next Comedian
BOOSTRONG ឆ្ងាញ់ រសជាតិដិតជ្រៅ!