សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការ រោងចក្រផ្តុំ ដំឡើងរថយន្ត និងដាក់ឱ្យដំណើរការខ្សែសង្វាក់ផលិតកម្មម៉ាក GAC នៅខេត្តកំពង់ឆ្នាំង
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការ រោងចក្រផ្តុំ និងដំឡើងរថយន្ត របស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកឆឹរឹង ឯ.ក និងដាក់ឱ្យដំណើរការខ្សែសង្វាក់ផលិតកម្មម៉ាក GAC នៅខេត្តកំពង់ឆ្នាំង ថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦។
ក្រុមហ៊ុននេះមានទីតាំងស្ថិតនៅលើផ្លូវជាតិលេខ៥ ភូមិខ្នាយកកោះ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង លើផ្ទៃដីសរុប ១១ហិចតា ក្នុងនោះផ្ទៃរោងចក្រមាន ២.៧ ហិចតា។
គម្រោងវិនិយោគរបស់ក្រុមហ៊ុន គឺរោងចក្រផ្គុំដំឡើងរថយន្តម៉ាក GAC និងរថយន្តម៉ាក CHEVROLET ដែលមានសមត្ថភាពផលិតសរុបប្រមាណ ២០,០០០ គ្រឿងក្នុងមួយឆ្នាំ សម្រាប់បម្រើឱ្យទីផ្សារក្នុងស្រុក ៩០% និងនាំចេញ១០% ដោយ ប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ ១៩,៣០០,០០០ ដុល្លារអាម៉េរិក និងប្រើប្រាស់ កម្លាំងក្នុងស្រុកសរុបចំនួន ២៥០នាក់ (ស្រី២០នាក់ និងអ្នកបច្ចេកទេសបរទេស ២នាក់)។
បន្ទាប់ពីក្រុមហ៊ុនបានដាក់ដំណើរការសាកល្បងនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ រហូតមកដល់បច្ចុប្បន្ន ដោយមានការជួយជ្រោមជ្រែងប្រកប ដោយភាពសប្បុរសនិងថាមពល ព្រមទាំងកាយ និងបន្តគាំទ្រដល់ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ក្រុមហ៊ុនដំឡើងសាកល្បងបានរថយន្តសរុប២១៣គ្រឿង មានភាពរលូន និងប្រកបដោយជោគជ័យក្នុងផលិតកម្ម៕
អត្ថបទ៖ ហ៊ន សុភ័ក្រ
វីដេអូ ៖ អេង សុគុណ និងលឹម មុនី