អ្នកសារព័ត៌អន្តរជាតិធំៗ និងអ្នកសារព័ត៌មានជាតិ ៤២អង្គភាព ចុះពិនិត្យទីតាំងមជ្ឈមណ្ឌលឆបោកអនឡាញនៅស្រុកជ្រៃធំ ខេត្តកណ្តាល
កណ្តាល៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មកពី ៤២អង្គភាព ក្នុងនោះស្ថានប័នអន្តរជាតិចំនួន២៣ ស្មើនឹង៧៥រូប បានចុះយកព័ត៌មាននៅអតីតទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឈ្មោះ ជីងស៉ីហួយ ស្ថិតនៅភូមិព្រែកសឹង (កោះធំ) សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២ដឹកនាំដោយលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) និងមានការសម្របសម្រួល ដឹកនាំដោយក្រសួងព័ត៌មាន។
ទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នេះ ត្រូវសមត្ថកិច្ចចុះបង្ក្រាបនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦។ ដែលមានឈ្មោះ ឈីវ យិនអ៊ូ ជាកម្មសិទ្ធិករនិងឈ្មោះ ចន រីសស្គីន ជាអ្នកឈរឈ្មោះ។
ទីតាំងនេះត្រូវបានបិទឃ្លុំ (seal) ទាំងស្រុង ដោយតុលាការបានចេញដីការបង្គាប់ឱ្យចាប់ខ្លួនមេក្លោង ឈីវ យិនអ៊ូ និង ចន រីសស្ទីន អនុវត្តច្បាប់ តែជននេះកំពុងគេចខ្លួន និងក៏បានស្នើដាក់មុខសញ្ញាទាំងពីរ ក្នុងនិវេទន៍ក្រហមរបស់នគរបាលព្រហ្មទណ្ឌអន្តរជាតិ ស្វែងរកចាប់ខ្លួន។
ទីតាំងនេះត្រូវបានសង្ស័យមានជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងត្រូវបានម្ចាស់ និងបុគ្គលិកចាកចេញចោលមុនសមត្ថកិច្ចចុះប្រតិបត្តិការត្រួតពិនិត្យ និងឆែកឆេរ។ តាមការត្រួតពិនិត្យទីតាំងនេះមានអគារចំនួន ៥៥ខ្នងផ្ទះវីឡាចំនួន ១១៣ខ្នង និងមានបន្ទប់ចំនួន ៤ ៧០៧បន្ទប់ ដែលមានជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុនព្រីនស៍ គ្រុប របស់បុគ្គល ចេន ហ្ស៉ី ដែលជាធំរបស់ព្រីនស៍ និងត្រូវបានសមត្ថកិច្ចកម្ពុជា ចាប់បញ្ជូនទៅកាន់ប្រទេសចិនកាលពីពេលថ្មីៗនេះ។ នេះបេីយោងតាមការឱ្យដឹងពីអាជ្ញាធរ និងសមត្ថកិច្ច។
ដោយឡែកសម្រាប់វត្ថុតាងដែលរឹបអូសបាននៅក្នុងរង្វង់ប្រតិបត្តិការ រួមមាន កុំព្យូទ័រ ៣ ៧៧៩គ្រឿង, ទូរសព្ទដៃ ១១,៥៨៥គ្រឿង, CPU ៥៦គ្រឿង, ម៉ាស៉ីនមេ (Serversr) ៣៥គ្រឿង, ឯកសណ្ឋាននគរបាលបរទេស ៨កប្លេ លិខិតឆ្លងដែន និងសម្ភារផ្សេងៗទៀត ផងដែរ។
លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានឱ្យដឹងថា ទីតាំងនេះជារបស់ក្រុមហ៊ុន ជីងស៉ីហួយ ត្រូវចុះបញ្ជីកាលពីឆ្នាំ២០២៤ ដោយស្នើសុំវិនិយោគលើអចលនទ្រព្យ និងកាស៉ីណូ នៅលើផ្ទៃដីជាង ៥១ហិកតា។ បន្ទាប់ពីកម្លាំងគណៈបញ្ជាការឯកភាពខេត្តចូលមកគ្រប់គ្រង និងបិទឃ្លុំ គឺបានតាមដានត្រួតពិនិត្យជាប្រចាំ ដោយកាត់ផ្តាច់ភ្លើង ប្រព័ន្ធអ៉ីនធឺណែត និងទឹក ពោលគឺ មិនអនុញ្ញាតឱ្យមានបទល្មើស Online Scams កើតឡើងលើទឹកដីខេត្តកណ្តាលឡើងវិញនោះឡើយ។
ពាក់ព័ន្ធនឹងសំណុំរៀងនេះ លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការរាជធានីភ្នំពេញ បានឱ្យដឹងថា ព្រះរាជអាជ្ញារងរាជធានីភ្នំពេញ ជាអ្នកកាន់សំណុំរឿង Online Scams កម្ពុជា លោកថា ជាទីតាំងបង្ក្រាប Online Scams កម្ពុជា មិនមែនជាទីតាំងឧក្រិដ្ឋកម្ម Online Scams នោះទេ កម្ពុជា គឺជាប្រទេសរងគ្រោះ។ ហើយកម្ពុជាជាប្រទេសទី១ នៅក្នុងតំបន់ ដែលមានច្បាប់ប្រឆាំង Online Scams។ ការណ៍នេះជាការបង្ហាញនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ក្រាបបទល្មេីស Online Scams៕