ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតលោកជំទាវឯកអគ្គរដ្ឋទូត នៃប្រទេសនូវែលសេឡង់ប្រចាំកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអនុញ្ញាតទទួលជួបលោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa Liufalani ) ឯកអគ្គរដ្ឋទូត នៃប្រទេសនូវែលសេឡង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ។
ជំនួបសម្តែងការគួរសម និងពិភាក្សាការងារនេះ ធ្វើនៅវិមានសន្តិភាព រាជធានីភ្នំពេញ នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២៦។
សូមជម្រាបថា ក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការរវា ងប្រទេស ទាំងពីរ ,នូវែលសេឡង់ តែងជួយដល់កម្ពុជា ជាពិសេសការបោសសម្អាតមីន និងការបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជា៕
អត្ថបទ៖ ហ៊ន សុភ័ក្រ