សម្តេចធិបតី ៖ រាជរដ្ឋាភិបាលគ្រោងបំពាក់អំពូលដើរដោយពន្លឺព្រះអាទិត្យ តាមបណ្តាផ្លូវជាតិទូទាំងប្រទេស
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា "ជំហានទី១ រាជរដ្ឋាភិបាលមានគម្រោងពង្រីកផ្លូវបណ្ដារាជធានី-ខេត្តចំនួន ១៣ មានចម្ងាយប្រមាណ ១២០០ គីឡូម៉ែត្រ ដោយគ្រោងបំពាក់អំពូលដើរដោយពន្លឺព្រះអាទិត្យ និងចំណាយថវិកាប្រមាណ ៦លានដុល្លារអាមេរិក"។
នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ នៅថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០២៦ នៅទឹកដីស្រុកវាលវែង ខេត្តពោធិ៍សាត់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការគាំទ្រគម្រោងនេះ និង ជំរុញឱ្យពង្រីកឱ្យបាន ២៥ រាជធានី-ខេត្តទូទាំងប្រទេស៕
អត្ថបទ៖ ហ៊ន សុភ័ក្រ
រូប៖ អេង សុគុណ,លឹម មុនី,អ៊ុន ផាន់ណាត