ព័ត៌មានជាតិ

Boostrong The Next Comedian សប្ដាហ៍ទី១ ឆាកកំប្លែងជំនាន់ថ្មី ត្រៀមបើកការប្រកួតជាផ្លូវការ!

image

កម្មវិធី Boostrong The Next Comedian ត្រៀមចាក់ផ្សាយ នូវការប្រកួតកំប្លែងជំនាន់ថ្មីជាផ្លូវការហើយ នៅថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៦ ដោយនាំយកបេក្ខជនទាំង ២៦នាក់ មកបង្ហាញសមត្ថភាព និងទេពកោសល្យកំប្លែងរបស់ខ្លួន ដើម្បីស្វែងរកអ្នកដែលអាចក្លាយជា The Next Comedian។

ការប្រកួតនេះមានការចូលរួមពី គណៈកម្មការ ៣រូប រួមមាន លោក ដួង សុខគា, លោកស្រី កាឆយ និង លោកស្រី កាតុ ព្រមទាំងគ្រូបង្វឹក ៣រូប គឺ ពូណម, លោក សុបិន និង ពូក្រូច ដែលនឹងចូលរួមចំណែកណែនាំ និងជួយបេក្ខជនក្នុងដំណើរប្រកួត។

ជាមួយគ្នានេះ កម្មវិធីក៏មាន ពិធីករពិធីការិនីដ៏មានវោហាសព្ទ ២រូប គឺ លោក BIG និង កញ្ញា ព្រះកាយច័ន្ទ ដើម្បីនាំអ្នកទស្សនាចូលទៅកាន់ពិភពនៃសំណើច និងការប្រកួតដ៏ជក់ចិត្ត។

សម្រាប់អ្នកឈ្នះ The Next Comedian នឹងទទួលបានរង្វាន់ ៤០លានរៀល ពីប៊ូសស្ត្រង!

កុំភ្លេចតាមដាន Boostrong The Next Comedian រៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង ៦:៣០–៨:០០យប់ នៅលើកញ្ចក់ទូរទស្សន៍ CTN, ព្រមទាំង Facebook Page CTN និង BOOSTRONG ។

ស្វែងរកទាំងអស់គ្នា ថាតើក្នុងចំណោមបេក្ខជនទាំង ២៦នាក់ អ្នកណានឹងអាចឈានទៅដល់តំណែង The Next Comedian ?