ព័ត៌មានជាតិ

សម្តេចធិបតី ៖ ការអនុវត្តច្បាប់កាតព្វកិច្ចយោធា ដែលចាប់ផ្តើមកាលពីម្សិលមិញ (១ តុលា ២០២៦) មានអ្នកដាក់ពាក្យប្រមាណជិត ៣ពាន់នាក់

image

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងឱ្យដឹងថា "ការអនុវត្តច្បាប់កាតព្វកិច្ចយោធា ដែលចាប់ផ្តើមកាលពីម្សិលមិញ (១ តុលា ២០២៦) មានអ្នកដាក់ពាក្យប្រមាណជិត ៣ពាន់នាក់ "។

នេះជាការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប
នៅព្រឹកថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ។

សម្តេចធិបតី បានបន្តថា "ជាជំហានទីមួយនេះ ជាឆ្នាំទី១ នៃប្រវត្តិសាស្រ្តនៃការអនុវត្តកាតព្វកិច្ចយោធា ហើយត្រូវមានចំនួនកំណត់ណាមួយពីតម្រូវការចាំបាច់ ប្រសិនបើលើសចំនួនត្រូវការ អាចបំពេញចូលនៅឆ្នាំក្រោយទៀត"។

សម្តេចធិបតីបានហៅការចូលកាតព្វកិច្ចយោធា គឺជាការកសាងធនធានមនុស្ស មិនខុសពីវិស័យអប់រំ ក្រសួងការងារ ឬវិស័យផ្សេងៗនោះទេ ។

សម្តេចធិបតីបានបញ្ជាក់ថា "ការចូលកាតព្វកិច្ចយោធា មិនខុសពីការចូលសាលានោះទេ ព្រោះត្រូវហ្វឹកហ្វឺន វិន័យ ការទទួលខុសត្រូវ ភាពជាអ្នកដឹកនាំ ឥរិយាបថ ។ល។

អត្ថបទ៖ ហ៊ន សុភ័ក្រ
វីដេអូ៖ អេង សុគុណ,លឹម មុនី