ព័ត៌មានជាតិ

រសៀលនេះ សម្តេចធិបតី ទទួលជួបអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមសហភាពយុវជនបក្សប្រជាជនបដិវត្តន៍ឡាវ

image

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបានទទួលជួបជាមួយ ឯកឧត្តម ថងលី ស៊ីសូលីត (Thongly Sisoulith )សមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមសហភាពយុវជនបក្សប្រជាជនបដិវត្តន៍ឡាវ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា រាជធានីភ្នំពេញ រសៀលថ្ងៃអង្គារ ទី៦ តុលា ២០២៦។
សូមជម្រាបថា តាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និង ជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ឯកឧត្តម ថងលី ស៊ីសូលីត (Thongly SISOULITH) សមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមសហភាព យុវជនបក្សប្រជាជនបដិវត្តន៍ឡាវ បា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់សហភាពយុវជនបក្សប្រជាជនបដិវត្តន៍ឡាវ មកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៥-៨ ខែតុលា ឆ្នាំ២០២៦។
ដំណើរទស្សនកិច្ចផ្លូវការនេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់អំពីការប្តេជ្ញាចិត្តរវាងយុវជននៃប្រទេស ទាំងពីរ ក្នុងការបន្តថែរក្សា ពង្រឹង និងពង្រីកចំណងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហ ប្រតិបត្តិការជិតស្និទ្ធ ដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេស និងប្រជាជនទាំងពីរ៕

អត្ថបទ៖ ហ៊ន សុភ័ក្រ