អ្នកឧកញ៉ា គិត ម៉េង ផ្ញេីសារលិខិតគោរពជូនពរ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ានិត ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៤៤ ឈានចូល ៤៥ឆ្នាំ
ភ្នំពេញ៖ សារលិខិតជូនពររបស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និងអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ព្រមទាំងប្រធានសភាពាណិជ្ជកម្មរាជធានី-ខេត្ត ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងសមាជិក សមាជិកា នៃសភាពាណិជ្ជកម្មកម្ពុជា សូមគោរពជូនពរ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច និងជាមេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោក ក្នុងឱកាសដ៏មង្គលថ្លៃថ្លា នៃពិធីចម្រើនជន្មាយុរបស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦។