ព័ត៌មានជាតិ

ព្រឹកនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលពិភាក្សាការងារជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន

image

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអនុញ្ញាតឱ្យនាយឧត្តមសេនីយ៍ អានតូនីអូ ជី ណាហ្វារីតេ (Antonio G Nafarrete) នាយសេនាធិការកងទ័ពហ្វីលីពីន ។ជំនួបសម្តែងការគួរសម និងពិភាក្សាការងារនេះ ធ្វើនៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២៦។
សូមជម្រាបថា នាយឧត្តមសេនីយ៍ អានតូនីអូ ជី ណាហ្វារីតេ (Antonio G Nafarrete) នាយសេនាធិការកងទ័ពហ្វីលីពីន នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦៕

អត្ថបទ៖ ហ៊ន សុភ័ក្រ