ជោគជ័យបន្តទៀត! រឿង "ខែលសុភមង្គល" ភាគទី ៣ ក្រោមចំណងជើង "វិក្កយបត្រ" បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
ភ្នំពេញ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦៖ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អ៊ីនសួរេន (RGI) និងក្រុមហ៊ុន ស៊ីប៊ីអេស (CBS) សូមថ្លែងអំណរគុណចំពោះការគាំទ្រយ៉ាងខ្លាំងក្លាលើការចាក់ផ្សាយភាគទី ៣ នៃរឿង "ខែលសុភមង្គល" ក្រោមចំណងជើងថា "វិក្កយបត្រ" បាននាំយកនូវសាច់រឿងដែលបានបង្កប់នូវអត្ថន័យអប់រំល្អៗ និងបង្ហាញពីការតស៊ូរបស់យុវជនម្នាក់ក្នុងការមើលថែអ្នកម្តាយជាទីស្រឡាញ់។លើសពីនេះទៀត នៅក្នុងសាច់រឿងនេះផ្ទាល់យើងក៏បានបន្ថែមនូវចំណេះដឹងល្អៗទាក់និងការរៀបចំផែនការហិរញ្ញវត្ថុ ជាពិសេសនោះគឺការធានារ៉ាប់រង។
ចំពោះភាគនេះ បាននាំយកនូវសាច់រឿងដ៏ក្ដុកក្ដួលរបស់តួអង្គឈ្មោះ ពិសិដ្ឋ ដែលជាបុគ្គលិករបស់ក្រុមហ៊ុនមួយ ដែលរស់នៅដោយមានកម្រិតជីវភាពមធ្យម។ ទស្សនិកជនបានឃើញពីការតស៊ូ និងការលះបង់ដ៏ស្ងប់ស្ងាត់របស់ ពិសិដ្ឋ ដែលសុខចិត្តរស់នៅយ៉ាងសាមញ្ញ សន្សំសំចៃលើការហូបចុក និងសម្ភារៈប្រើប្រាស់ ដើម្បីយកលុយទៅសន្សំទុកក្នុងកែវមួយក្នុងរូបភាពជាសន្លឹក "វិក្កយបត្រ"។ មិត្តភក្ដិនៅកន្លែងធ្វើការរបស់គាត់បានយល់ច្រឡំថាគាត់ជាមនុស្សកំណាញ់ ប៉ុន្តែគោលបំណងពិតប្រាកដរបស់ ពិសិដ្ឋ គឺរៀបចំថវិការ ឬហិរញ្ញវត្ថុមួយចំនួនដើម្បីទុកទំនុបបំរុងពេលមានរឿងចាំបាច់ ពិសេសគឺទុកសន្សំសម្រាប់មើលថែ ម្តាយ ជាទីស្រលាញ់របស់គាត់ នៅពេលមានគ្រោះអាសន្នណាមួយកើតឡើង។
ចំណុចដែលធ្វើឱ្យទស្សនិកជនស្លុតចិត្ត នៅពេលដែលអ្នកម្តាយរបស់ ពិសិដ្ឋ ដួលសន្លប់នៅផ្សារ ហើយត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ដោយតម្រូវឱ្យមានការសម្រាកព្យាបាលជាច្រើនខែ។ ក្នុងគ្រាដ៏លំបាកនោះ ពិសិដ្ឋ នៅតែបង្ហាញទឹកមុខព្រួយបារម្ភចំពោះសុខភាពរបស់អ្នកម្តាយ តែពិសិដ្ឋបានបង្ហាញភាពក្លាហាន និងទំនុកចិត្តដោយសារតែគាត់មានប្រាក់សន្សំគ្រប់គ្រាន់ពី "វិក្កយបត្រ" នោះដើម្បីទូទាត់ថ្លៃព្យាបាល។
បន្ថែមពីលើនេះ ពិសិដ្ឋ បានយល់ច្បាស់ពីសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុរយៈពេលវែង ហើយបានសម្រេចចិត្តទិញផលិតផលធានារ៉ាប់រងអាយុជីវិតពីក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អ៊ីនសួរេន គឺគម្រោង "រស្មីការពារ" ។
"រស្មីការពារ" គឺជាផលិតផលធានារ៉ាប់រងអាយុជីវិត ដែលផ្តល់ការការពារទៅលើការទូទាត់សំណង ក្នុងករណីដែលអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍។ នេះគឺជាដំណោះស្រាយហិរញ្ញវត្ថុដ៏ឆ្លាតវៃ ដើម្បីធានាថា បើទោះបីជាមានរឿងអ្វីកើតឡើង ក៏គ្រួសារនៅតែមានខែលការពារផ្នែកហិរញ្ញវត្ថុ និងបន្តដំណើរទៅមុខទៀតបាន។
ជោគជ័យនៃភាគទី ៣ នេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវពាក្យស្លោករបស់រឿងដែលថា៖ "ការវិនិយោគដ៏អស្ចារ្យបំផុត គឺដើម្បីមនុស្សជាទីស្រឡាញ់"។
កុំភ្លេចរង់ចាំទស្សនាភាគបន្តនៃរឿង “ខែលសុភមង្គល” ដើម្បីតាមដានដំណើរសាច់រឿងដ៏អស្ចារ្យបន្តទៀត។ ការចាក់ផ្សាយនឹងធ្វើឡើងនៅលើទំព័របណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ ស្ថានីយទូរទស្សន៍ CNC, CTN និងក្រុមហ៊ុន Royal Group Life Insurance ។
📞 ព័ត៌មានបន្ថែមពីក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អ៊ីនសួរេន៖ 061 431 111 (រៀងរាល់ម៉ោងធ្វើការ)
🌟 សុវត្ថិភាពថ្ងៃនេះ កាន់តែរឹងមាំថ្ងៃស្អែក | Secure Today, Stronger Tomorrow
🌐 គេហទំព័រផ្លូវការ https://rgi.com.kh
ទស្សនាវីដេអូពេញ ភាគទី៣ “វិក្កយបត្រ” នៃរឿងខែលសុភមង្គល នៅខាងក្រោម៖
👉 https://www.facebook.com/share/v/19AYMMyFgW/