ព័ត៌មានជាតិ

ក្រុមហ៊ុន NOVIRA Distribution Co LTD ប្រកាសដំណើរការជាផ្លូវការ ជាមួយការនាំចូល-ចែកចាយផ្តាច់មុខ ផលិតផលនិងម៉ាស៊ីនថែរក្សាសម្ផស្សទំនើបៗ លំដាប់ពិភពលោកមកកាន់កម្ពុជា

image

ភ្នំពេញ៖ ជាព្រឹត្តិការណ៍ដ៏អស្ចារ្យនៅក្នុងវិស័យថែរក្សាសម្ផស្ស ដោយក្រុមហ៊ុនជំនាញផ្នែកព្យាបាល និងថែរក្សាសម្ផស្សដ៏ធំ NOVIRA Distribution. Co LTD បានប្រកាសដាក់ដំណើរការជាផ្លូវការ ជាមួយការនាំចូល និងចែកចាយផ្តាច់មុខនូវផលិតផល ឧបករណ៍ និងបរិក្ខា ឯកទេសផ្នែកសម្ផស្សប្រចាំនៅកម្ពុជា ក្រោមកិច្ចសហការជាដៃគូជាមួយក្រុមហ៊ុន INAMED ដ៏ល្បី រួមទាំងពិធីចុះអនុស្សរណៈនៃការយោគយល់ (MOU) ជាមួយដៃគូសហការបណ្តាគ្លីនិក មជ្ឈមណ្ឌល ថែរក្សាសម្ផស្សប្រចាំនៅកម្ពុជាជាច្រើន។
 
មានប្រសាសន៍នៅក្នុងពិធីបើកសម្ពោធជាផ្លូវការនាល្ងាចថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅនេះ លោក អ៊ុក សុវណ្ណវិចិត្រា​ អគ្គនាយកក្រុមហ៊ុន NOVIRA Distribution. Co LTD បានលើកឡើងថា “សេវាថែរក្សាស្បែកនិងកែសម្ផស្សដ៏ល្អឯក ទាមទារនូវការផ្តល់នូវគុណតម្លៃច្រើនទៀតលើសពីផលិតផលនិងឧបករណ៍បរិក្ខាដែលមានគុណភាពល្អ ដូចជាតម្រូវការឲ្យមានការបណ្តុះបណ្តាលត្រឹមត្រូវ ការចែករំលែកចំណេះដឹងនិងបទពិសោធន៍ជាប្រចាំ ទំនុកចិត្ត និងការគាំទ្រដ៏រឹងមាំដែលមិនអាចខ្វះបាន។ នេះហើយ ជាមូលហេតុចម្បងដែលយើងស្វែងរកដៃគូដែលមានទស្សនវិស័យ និងគោលដៅរួមគ្នា។”
 
លោកបានបន្តថា ៖ NOVIRA មិនមែនគ្រាន់តែជាអ្នកចែកចាយនោះទេ ប៉ុន្តែ ជាដៃគូយុទ្ធសាស្ត្រសហការឈ្នះៗ ដែលត្រៀមខ្លួនរួចជាស្រេច ដើម្បីគាំទ្រដល់បណ្តាគ្លីនិកសើស្បែក និងថែរក្សាសម្ផស្ស ដែលនឹងផ្តល់ជូននូវផលិតផល និងឧបករណ៍បរិក្ខាមានគុណភាពខ្ពស់ ទំនើប ទាន់សម័យ ដើម្បីដំណោះស្រាយបញ្ហាដ៏មានប្រសិទ្ធភាព។ គុណតម្លៃស្នូលរបស់ NOVIRA គឺការកសាងទំនុកចិត្ត និងទំនាក់ទំនងយូរអង្វែង មិនមែនត្រឹមតែការទិញលក់ផលិតផល និងឧបករណ៍នោះទេ។
 
អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ៖ «ក្នុងនាមជាវេជ្ជបណ្ឌិតម្នាក់លើវិស័យកែសម្ផស្ស និងថែរក្សាស្បែក យើងបានយល់ច្បាស់ពីទំនួលខុសត្រូវ និងភាពប្រឈមនៃការដំណើរការគ្លីនិក ជាពិសេស ការថ្លឹងថ្លែងរវាងតម្រូវការសុខភាពរបស់អតិថិជន និងលទ្ធភាពចំណាយរបស់ពួកគាត់។ ការស្វែងរកផលិតផល និងឧបករណ៍បរិក្ខាដែលមានគុណភាព និងអាចទុកចិត្តបានក្នុងវិស័យនេះ គឺជាការលំបាកបំផុតសម្រាប់យើងនាពេលកន្លងមក ហើយនេះក៏ជាហេតុផល​ដែលយើងបានសម្រេចចិត្តកសាងក្រុមហ៊ុន NOVIRA នេះឡើង រួមជាមួយនឹងការនាំយកឧបករណ៍ និងបរិក្ខា INAMED ដ៏ល្បីឈ្មោះនៅលើពិភពលោកមកចែកចាយនៅកម្ពុជា»។​
 
ក្តីសុបិនរបស់យើងគឺមានភាពច្បាស់លាស់ ចង់ឱ្យប្រជាជនខ្មែរគ្រប់ៗរូបទទួលបានសេវាថែទាំកម្រិតពិភពលោកនៅក្នុងប្រទេសកម្ពុជា តាមរយៈការលើកកម្ពស់ស្តង់ដារជាបន្តបន្ទាប់ ដើម្បីទទួលបានទំនុកចិត្តពីអតិថិជនលើសេវាថែរក្សាសុខភាពសហគមន៍ និងរួមចំណែកជំរុញសង្គម-សេដ្ឋកិច្ចជាតិឲ្យបានរុងរឿងថ្កុំថ្កើនទៅអនាគត។ នេះជាការបញ្ជាក់បន្ថែមរបស់ លោកវេជ្ជបណ្ឌិត អ៊ុក សុវណ្ណវិចិត្រា​ អគ្គនាយកក្រុមហ៊ុន NOVIRA Distribution. Co LTD ។
 
សូមជម្រាបថា ក្រុមហ៊ុន INAMED គឺជាក្រុមហ៊ុនចែកចាយ និងផ្គត់ផ្គង់ឧបករណ៍វេជ្ជសាស្ត្រកែសម្ផស្សផ្អែកលើថាមពលឈានមុខគេ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញលើសកលលោក ដែលមានបទពិសោធន៍នៅក្នុងឧស្សាហកម្មកែសម្ផស្សនេះជាង ២០ ឆ្នាំមកហើយ។
 
តំណាងក្រុមហ៊ុន INAMED លោក Quan Nguyen បានមានលើកឡើងថា ក្នុងនាមជាតំណាងក្រុមហ៊ុន ពិតជាមានកិត្តិយសយ៉ាងខ្លាំងដែលបានមកចូលរួមប្រារព្ធពិធីអបអរសាទរកិច្ចសហប្រតិបត្តិការអាជីវកម្មជាផ្លូវការជាមួយក្រុមហ៊ុនដៃគូនៅកម្ពុជា គឺ NOVIRA ដើម្បីធានាថា អតិថិជនទទួលបាននូវឧបករណ៍ទំនើបៗជាន់ខ្ពស់ ជាមួយនឹងសេវាកម្មល្អឥតខ្ចោះ ទាំងការបណ្តុះបណ្តាលផ្នែកគ្លីនិក ការថែទាំក្រោយការលក់ និងការគាំទ្រផ្នែកទីផ្សារ។
 
លោកបានបញ្ជាក់ថា៖ «គោលបំណងចម្បងរបស់យើងខ្ញុំ គឺចង់ឃើញ NOVIRA ទទួលបានជោគជ័យក្នុងការផ្តល់ជូននូវការព្យាបាលប្រកបដោយគុណភាពខ្ពស់បំផុតដល់អតិថិជន។ សង្ឃឹមយ៉ាងមុតមាំថាកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនេះ នឹងនាំមកនូវសេវាកម្មកាន់តែប្រសើរជាលំដាប់ និងបង្កើតបានជាទំនាក់ទំនងឈ្នះ-ឈ្នះរវាងយើងទាំងអស់គ្នា»។
 
គួរឱ្យដឹងផងដែរថា ការសម្ពោធជាផ្លូវការរបស់ NOVIRA មិនមែនគ្រាន់តែជាពិធីអបអរសាទរប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាជំហានដ៏មានអត្ថន័យឆ្ពោះទៅរកការកសាងភាពជាដៃគូប្រកបដោយទំនុកចិត្ត ការជំរុញការច្នៃប្រឌិតផ្នែកសោភ័ណភាព និងការផ្តល់ជូនអ្នកជំនាញថែទាំសុខភាពនូវបច្ចេកវិទ្យាទំនើបៗ រួមទាំងដំណោះស្រាយដែលផ្អែកលើភស្តុតាងវេជ្ជសាស្ត្រ។
 
ដោយប្រកាន់ខ្ជាប់នូវចក្ខុវិស័យក្នុងការក្លាយជាដៃគូដែលទទួលបានទំនុកចិត្តបំផុតនៅកម្ពុជា ក្នុងវិស័យសើស្បែក និងដំណោះស្រាយផ្នែកសោភ័ណភាព NOVIRA ប្តេជ្ញាផ្តល់ជូននូវផលិតផលថែរក្សាស្បែកដែលត្រូវបានទទួលស្គាល់តាមបែបវេជ្ជសាស្ត្រ និងបច្ចេកវិទ្យាទំនើបៗ ដែលជួយគាំទ្រដល់ការព្យាបាលប្រកបដោយសុវត្ថិភាព ផ្តល់លទ្ធផលល្អប្រសើរសម្រាប់អ្នកជំងឺ និងលើកកម្ពស់ស្តង់ដារវិជ្ជាជីវៈឱ្យកាន់តែខ្ពស់។

សូមជម្រាបដែរថា នៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ ក្រៅពីប្រកាសសម្ពោធដំណើរការជាផ្លូវការក្រុមហ៊ុន NOVIRA Distribution. Co LTD និងកិច្ចសហការជាដៃគូតំណាងចែកចាយផ្តាច់មុខនូវផលិតផល ឧបករណ៍ និងបរិក្ខា ឯកទេសផ្នែកសម្ផស្ស របស់ក្រុមហ៊ុន INAMED ប្រចាំនៅកម្ពុជា ក៏មានពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់ក្នុងនាមជាដៃគូយូរអង្វែង រវាង ក្រុមហ៊ុន NOVIRA និងគ្លីនិកព្យាបាល និងថែរក្សាសម្ផស្ស ចំនួន ៤ ផ្សេងទៀត រួមាន ៖ N1st Clinic, PNV Skincare Center, BC Skin Clinic, និង SC Esthetic Center ក្រោមការចូលរួមអបអរសាទរពីសំណាក់វេជ្ជបណ្ឌិត ម្ចាស់គ្លីនិក និងអ្នកជំនាញផ្នែកកែសម្ផស្សសរុបប្រមាណ ១៥០នាក់៕