សម្តេចធិបតីនាយករដ្ឋមន្រ្តី បានចាត់ទុកថាជាឆ្អឹងខ្នង នៃសេដ្ឋកិច្ចជាតិ ដែលបានរួមចំណែកផ្តល់ការងារដល់ប្រជាជន
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបានចាត់ទុកថាជាឆ្អឹងខ្នង នៃសេដ្ឋកិច្ចជាតិ ដែលបានរួម ចំណែកផ្តល់ការងារដល់ប្រជាជន និងមុខរបរ ការបង្កើនប្រាក់ចំណូល ការកាត់បន្ថយភាពក្រីក្រ និងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់។
សម្តេចធិបតី ហ៊ុន ម៉ាណេត បានថ្លែងថា” សហគ្រាសធុនមីក្រូ តូច និងមធ្យម បានដើរតួនាទីដ៏សំខាន់ក្នុងការជំរុញពិពិធកម្មសេដ្ឋកិច្ច ធានាភាពម្ចាស់ការនៃខ្សែច្រវាក់ ផ្គត់ផ្គង់ បង្កើតការងារ ជំនាញឯកទេស និងបច្ចេកទេស សហគ្រិនភាព និងការច្នៃប្រឌិតបច្ចេកវិទ្យាថ្មីៗ ដើម្បីធានាបាន នូវការទ្រទ្រង់កំណើនសេដ្ឋកិច្ចប្រកបដោយជវភាពនិងអធិបតេយ្យភាព។
នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
សូមជម្រាបថា យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០ នឹងផ្តោតលើការកែលម្អបរិស្ថានធុរកិច្ច និងនិយ័តកម្មផ្នែកច្បាប់ តាមរយៈការកាត់ បន្ថយឧបសគ្គផ្នែកច្បាប់និងរដ្ឋបាល ការបង្កើនប្រសិទ្ធភាព នៃការអនុវត្តគោលនយោបាយគាំទ្រ ការបង្កើនទំនុកចិត្តរបស់វិនិយោគិន សំដៅសម្រួលលទ្ធភាពដល់សហគ្រាសធុនមីក្រូតូច និងមធ្យមក្នុងការកសាងមូលដ្ឋាន ពង្រីក ខ្លួន និងពង្រឹងសមត្ថភាពប្រកបដោយភាពធន់ និងចីរភាព៕
អត្ថបទ៖ ហ៊ន សុភ័ក្រ
រូប៖ អេង សុគុណ,លឹម មុនី,អ៊ុន ផាន់ណាត