ព័ត៌មានជាតិ

សម្តេចបវរធិបតី អំពាវនាវដល់ពលរដ្ឋ ,អ្នកប្រើប្រាស់,ផ្សារទំនើប ,អ្នកលក់ដុំ ,អ្នកចែកចាយ ,និងអ្នកនាំចេញ សូមបន្តគាំទ្រ និងផ្តល់ អាទិភាពដល់ផលិតផលខ្មែរ

image

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាអ្នកប្រើប្រាស់ ព្រមទាំងផ្សារទំនើប អ្នកលក់ដុំ អ្នកចែកចាយ និងអ្នកនាំចេញ សូមបន្តគាំទ្រ និងផ្តល់ អាទិភាពដល់ផលិតផលខ្មែរដែលមានគុណភាព។ សម្តេចធិបតីបញ្ជាក់ថា "ការគាំទ្រផលិតផលក្នុងស្រុក មិនត្រឹមតែជួយដល់ម្ចាស់ សហគ្រាសផលិតនោះទេ ប៉ុន្តែជួយរក្សាការងារ បង្កើតចំណូល ជំរុញផលិតកម្ម និងរក្សាតម្លៃបន្ថែមឱ្យស្ថិត នៅក្នុងសេដ្ឋកិច្ចរបស់យើង"។

នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

សម្តេចធិបតី បានបន្តថា "យើងកំពុងឃើញសញ្ញាវិជ្ជមានពីការកើនឡើងសមត្ថភាពផលិតក្នុងស្រុកផងដែរ ដោយក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ២០២៦ មានផលិតផលក្នុងស្រុកប្រមាណ ២ពាន់៦រយ មុខ បានចុះបញ្ជី ផលិតផលនៅក្រសួងឧស្សាហកម្ម កើនឡើងប្រមាណ ១ពាន់១រយ មុខផលិតផល បើធៀបនឹង ៩ ខែដូចគ្នា កាលពីឆ្នាំមុន៕