ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំងកងយោធពលខេមរភូមិន្ទ ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពរអង្គការសហប្រជាជាតិ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ នៅខេត្តកំពង់ស្ពឺ

image

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំងកងយោធពលខេមរភូមិន្ទ ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពរអង្គការសហប្រជាជាតិ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ នៅខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៦។

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំងកងយោធពលខេមរភូមិន្ទ ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពរអង្គការសហប្រជាជាតិ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ នៅខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៦។

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិបានថ្លែងថា "ការបញ្ជូនកងកម្លាំងកម្ពុជាទៅចូលរួមបេសកកម្មរក្សាសន្តិភាព អ.ស.ប រយៈពេល២០ឆ្នាំនេះ បានបង្ហាញពីសមិទ្ធផលសំខាន់ៗមួយចំនួន គួរកត់សម្គាល់៖ ទី១.ការចូលរួមបេសកកម្មរក្សាសន្តិភាព គឺជាភារកិច្ចមួយដ៏ឧត្តុង្គឧត្តមស្របតាមរដ្ឋធម្មនុញ្ញ ដែលរួម ចំណែកធ្វើឱ្យពិភពលោកកោតស្ញប់ស្ញែង, កិត្យានុភាពរបស់កម្ពុជាត្រូវបានលើកកម្ពស់លើឆាកអន្តរជាតិ ទង់ជាតិ កម្ពុជាត្រូវបានបង្ហូតយ៉ាងខ្ពស់ត្រដែត ស្មើមុខ ស្មើមាត់ ស្មើសិទ្ធិ ស្មើភាព ជាមួយបណ្តាប្រទេសដែលបានបរិច្ចាគ កងកម្លាំងចូលរួមក្នុងបេសកកម្មរក្សាសន្តិភាព អ.ស.ប។ ទី២.ក្នុងឆ្នាំ២០២៦នេះ អង្គការសហប្រជាជាតិបានវាយតម្លៃថា កម្ពុជាជាប្រទេសជាប់លំដាប់លេខរៀង ទី២៤/១២០ ដែលបានបរិច្ចាគកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាព និងជាប់លេខ៣ ក្នុងសហគមន៍អាស៊ា ន ព្រមទាំងស្ថិតនៅលេខរៀងទី១៣/១២០ ជាប្រទេសបានបញ្ជូនកម្លាំងជានារីច្រើន និងលេខរៀងទី២ ក្នុងសហ គមន៍ អាស៊ាន។ ទី៣.ចំពោះការបោសសំអាតមីន កម្ពុជានៅតែរក្សាបានលំដាប់ល្អលើឆាកអន្តរជាតិ ដោយទទួលបានការ វាយតម្លៃខ្ពស់ពីឯកឧត្តម Herves Ladsous អគ្គលេខាធិការរង អ.ស.ប។ ទន្ទឹមនេះ ឯកឧត្តម Mourie Strong អតីតអគ្គលេខាធិការរង អ.ស.ប បានវាយតម្លៃថា កងបោសសំអាតមីនកម្ពុជានៅលីបង់ និងស៊ូដង់ ជាអង្គភាព ដោះមីនមានបច្ចេកទេសខ្ពស់ និងស្ទាត់ជំនាញ ប្រកបដោយសមត្ថភាពខ្ពស់ ហើយបានផ្តល់ចំណាត់ថ្នាក់ជា អង្គភាពគំរូល្អជាងគេ ព្រមទាំងបានជំរុញឱ្យបណ្តាប្រទេសផ្សេងៗ ក្នុងតំបន់បេសកកម្មមកធ្វើទស្សនកិច្ចសិក្សា រៀនសូត្រ ដកបទពិសោធន៍ពីបច្ចេកទេសបោសសំអាតមីនពីកងកម្ពុជា ហើយប្រទេសមួយចំនួនក៏បានស្នើសុំ បញ្ជូនកងកម្លាំងមករៀនជំនាញនេះជាមួយកម្ពុជាដែរ"។

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បញ្ជាក់ថា "រាល់ស្នាដៃ និងសមិទ្ធផលទាំងនេះ គឺកើតចេញពីកម្លាំងមហាសាមគ្គីជាតិ-អន្តរជាតិរបស់យុទ្ធមិត្តក្នុង តំបន់បេសកកម្ម និងដោយសារការយកចិត្តទុកដាក់ដឹកនាំជាប់ជាប្រចាំរបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារ ជាតិ និងអគ្គបញ្ជាការដ្ឋាន ព្រមទាំងការដឹកនាំតម្រង់ទិសជាប្រចាំពីគណៈកម្មាធិការជាតិ និងការគាំទ្រកិច្ច សហការយ៉ាងជិតស្និទ្ធពីសំណាក់ក្រសួង ស្ថាប័នពាក់ព័ន្ធ"។

ដោយឡែកសមិទ្ធផលដែលសម្ពោធនាឱកាសនេះ មានអគារសាលប្រជុំតេជោសន្តិភាព ទំហំ ៤៥ x ៥៤ម អាចទទួល សមាសភាពចំនួន៣៤៤នាក់ ព្រមទាំងមានបន្ទប់ប្រជុំតូច បន្ទប់រង់ចាំ បន្ទប់ទឹក បន្ទប់សម្អាង ឃ្លាំងដាក់សម្ភារៈ បន្ទប់កាមេរ៉ា បន្ទប់គ្រប់គ្រងសំឡេង និងបន្ទប់បកប្រែ ដែលបានចំណាយថវិកាចំនួន១,២១៦,៣៧៥ដុល្លារ។ អគារសិក្សាតេជោសន្តិភាព មានទំហំ១៧ x ៤៧.៦ម មានបណ្ណាល័យ ០១ ថ្នាក់រៀនធំ០១ ថ្នាក់រៀនតូច១២បន្ទប់ ការិយាល័យ០៣ ឃ្លាំងសម្ភារៈ០១ បន្ទប់ទឹក០៤ ដែលបានចំណាយ ថវិកាចំនួន៩១១,៩៩៨ដុល្លារ។អគារស្នាក់នៅតេជោសន្តិភាព មានទំហំ ១៧ x ៤៧.៦ម បន្ទប់បោកអ៊ុត០១ និងបន្ទប់ស្នាក់នៅចំនួន៤០ ដែលបានចំណាយថវិកាចំនួន៨៧១,៦២៧ដុល្លារ។ ទន្ទឹមនេះ បានដាំស្មៅ តុបតែងសួនច្បារខាងមុខអគារទាំង០៣ និងសាងសង់នូវខ្លោងទ្វារថ្មី ជួសជុលរបង ស្ថាបនាផ្លូវ បេតុង និងក្រួសក្រហម រួមទាំងប្រព័ន្ធលូរំដោះទឹក និងចំណតរថយន្ត៕

អត្ថបទ៖ ហ៊ន សុភ័ក្រ
វីដេអូ៖ ក្រុមការងារផ្សាយផ្សាយពិសេសCNC