ក្រុមហ៊ុន Zuellig Pharma និងក្រុមហ៊ុន Organon ប្រកាសសំបកវេចខ្ចប់ថ្មីរបស់ថ្នាំពន្យាកំណើត Marvelon ក្នុងប្រទេសកម្ពុជា
ភ្នំពេញ៖ ក្រុមហ៊ុន Zuellig Pharma និងក្រុមហ៊ុន Organon បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការសំបកវេចខ្ចប់ថ្មីរបស់ថ្នាំពន្យារកំណើត Marvelon នៅប្រទេសកម្ពុជា ចាប់តាំងពី ខែកក្កដា ឆ្នាំ២០២៦។ ការប្រកាសនេះត្រូវបានធ្វើឡើងនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការគាំទ្រដល់ការរៀបចំផែនការគ្រួសារប្រកបដោយការយល់ដឹង និងបង្កើនការទទួលបានផលិតផលថែទាំសុខភាពស្ត្រីប្រកបដោយទំនុកចិត្ត។
សំបកវេចខ្ចប់ថ្មីនេះត្រូវបានរៀបចំថ្មីសម្រាប់ថ្នាំពន្យាកំណើត Marvelon 28 ដែលជាថ្នាំគ្រាប់ពន្យារកំណើតដែលផ្សំដោយសារធាតុ desogestrel ក្នុងបរិមាណ ០,១៥ មីលីក្រាម និង ethinylestradiol ក្នុងបរិមាណ ០,០៣ មីលីក្រាម។ ទោះជាយ៉ាងណា រូបមន្តផ្សំ គុណភាព ប្រសិទ្ធភាព និងសុវត្ថិភាពនៃឱសថនេះគ្មានការប្រែប្រួលឡើយ។ ការផ្លាស់ប្តូររូបរាងខាងក្រៅនេះធ្វើឡើងដេីម្បីជួយឱ្យគ្រូពេទ្យ ឱសថការី និងអតិថិជនងាយស្រួលសម្គាល់ និងបន្តប្រើប្រាស់ឱសថនេះកាន់តែមានភាពងាយស្រួល។ ថ្នាំពន្យាកំណើតប្រភេទគ្រាប់ Marvelon នៅតែបន្តផលិតនៅប្រទេស ហូឡង់ ដោយក្រុមហ៊ុន Organon ដែលជាម៉ាកយីហោទទួលបានការទុកចិត្ត ជាយូរមកហើយនៅប្រទេសកម្ពុជាដោយមានក្រុមហ៊ុន Zuellig Pharma ជាអ្នកចែកចាយជាផ្លូវការតែមួយគត់ក្នុងពេលបច្ចុប្បន្ន។
លោកសាស្ត្រាចារ្យ កុំ កាណាល់ វេជ្ជបណ្ឌិតឯកទេសសម្ភព និងរោគស្ត្រី និងជាប្រធានសមាគមគ្រូពេទ្យ សម្ភព និងរោគស្ត្រីកម្ពុជា បានមានប្រសាសន៍ថា៖ «ស្ត្រីគួរតែមានលទ្ធភាពធ្វើការសម្រេចចិត្តលើការរៀបចំផែនការគ្រួសារ ដោយទំនុកចិត្ត និងទទួលបានការគាំទ្រពីគ្រួសារ ព្រមទាំងអ្នកជំនាញសុខាភិបាលដែលមានប្រភពច្បាស់លាស់។ សំបកវេចខ្ចប់ថ្មីនៃថ្នាំ Marvelon ត្រូវបានរចនាឡើងដើម្បីជួយឱ្យការសម្គាល់ផលិតផលកាន់តែមានភាពងាយស្រួល ខណៈដែលថ្នាំនេះនៅតែរក្សារូបមន្តផ្សំ គុណភាព ប្រសិទ្ធភាព និងសុវត្ថិភាពដូចដើមដែលគ្រូពេទ្យណែនាំ និងស្ត្រីទូទៅធ្លាប់បានប្រើប្រាស់»។
ពិធីសម្ពោធផ្លូវការមួយត្រូវបានរៀបចំឡើងក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់សុខភាពបន្តពូជឱ្យកាន់តែប្រសើរ» ដោយបាន ប្រមូលផ្តុំអ្នកជំនាញថ្នាក់ជាតិ និងអន្តរជាតិក្នុងកិច្ចពិភាក្សាអំពីអាទិភាពសុខភាពបន្តពូជ ការរៀបចំផែន ការគ្រួសារ ផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ និងការវិវត្តនៃតួនាទីរបស់ថ្នាំគ្រាប់ពន្យារកំណើត។ នៅក្នុងវគ្គពិភាក្សានោះ អ្នកជំនាញបានផ្តោត លើបញ្ហាទាំងទងនឹងការថែទាំសុខភាពបន្តពូជ សារៈសំខាន់នៃការផ្តល់ប្រឹក្សាជាមុន និងការ ផ្តល់ព័ត៌មានគ្រប់គ្រាន់ក្នុងការជួយឱ្យស្ត្រីធ្វើការការជ្រើសរើសមធ្យោបាយពន្យារកំណើតដែលសមស្របនឹងតម្រូវការ និងអាចប្រើប្រាស់បានទៀងទាត់។ កិច្ចខិតខំប្រឹងប្រែងទាំងនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សុខភាពស្ត្រី និងសុខុមាលភាពគ្រួសារដែលស្របតាមទិសដៅយុទ្ធសាស្ត្រជាតិស្តីពីសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិនៅកម្ពុជា(NSSRHR) ឆ្នាំ២០២៥–២០៣០។
លោកស្រីឱសថការី ណាស៊ី ប្រិយពណ៌ បានមានប្រសាសន៍ថា៖ «ការរៀបចំផែនការគ្រួសារ គឺជាអាទិភាពសុខភាព សាធារណៈដ៏សំខាន់មួយដែលផ្ដល់លទ្ធភាពឱ្យស្ត្រី និងគូស្វាមីភរិយាធ្វើការសម្រេចចិត្តលើសុខភាពបន្តពូជប្រកប ដោយការយល់ដឹងច្បាស់លាស់ស្របតាមស្ថានភាពសុខភាព និងគោលដៅជីវិតរបស់ពួកគេ។ ការទទួលបានព័ត៌មានប្រកបដោយទំនុកចិត្ត និងការប្រឹក្សាពីអ្នកជំនាញសុខាភិបាលដែលមានសមត្ថភាព គឺជាកត្តាលីករជួយឱ្យ ពួកគាត់ជ្រើសរើសវិធីសាស្ត្រពន្យារកំណើតបានត្រឹមត្រូវ រៀបចំផែនការមានផ្ទៃពោះប្រកប ដោយសុខុមាលភាព និងចូលរួមចំណែកពង្រឹងគ្រួសារ និងសហគមន៍ឱ្យកាន់តែរឹងមាំ»។
សូមជម្រាបថា សំបកវេចខ្ចប់ថ្មីរបស់ថ្នាំ Marvelon នឹងត្រូវចែកចាយនៅទូទាំងប្រទេសកម្ពុជាតាមរយៈបណ្តាញអ្នកជំនាញសុខាភិបាល និងឱសថស្ថាន។ ស្ត្រីដែលមានចម្ងល់ពាក់ព័ន្ធនឹងសំបកវេចខ្ចប់ថ្មី ឬការប្រើប្រាស់ថ្នាំពន្យារកំណើតត្រូវបានលើកទឹកចិត្តឱ្យស្វែងរកការប្រឹក្សាជាមួយគ្រូពេទ្យ ឬឱសថការី។ បន្ថែមពីនេះ អ្នកជំនាញសុខាភិបាល ឱសថការី និងអ្នកប្រើប្រាស់គួរផ្ទៀងផ្ទាត់ព័ត៌មានលម្អិតរបស់ក្រុមហ៊ុនដែលផលិតថ្នាំនៅលើសំបកវេចខ្ចប់ដើម្បីធានាថា ថ្នាំ Marvelon ត្រូវបានផលិតចេញពីរោងចក្រដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវរបស់ក្រុមហ៊ុន Organon ពិតប្រាកដ ប្រកបដោយស្តង់ដារគុណភាព និងសុវត្ថិភាពខ្ពស់៕