ព័ត៌មានជាតិ

វីដេអូ៖ អេង សុគុណ,លឹម មុនី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធអគារសិក្សាថ្មី ៥ខ្នង ៥៥បន្ទប់ និងសមិទ្ធផលនានានៅក្នុងវិទ្យាល័យទ្រៀល ខេត្តកំពង់ធំ

image

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធអគារសិក្សាថ្មី ៥ខ្នង ៥៥បន្ទប់ និងសមិទ្ធផលនានានៅក្នុងវិទ្យាល័យទ្រៀល ភូមិថ្មី ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦

ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានថ្លែងថា "ក្រោមគម្រោង "ទាំងអស់គ្នាដើម្បីការអប់រំ"សមាគមឧកញ៉ាកម្ពុជាដែលដឹកនាំដោយ លោកអ្នកឧកញ៉ា លី យ៉ុងផាត់បានផ្តល់អគារសិក្សាចំនួន ០៥ខ្នង ស្មើនឹង ៥៥បន្ទប់ ក្នុងនោះមានវិទ្យាល័យទ្រៀល០១ខ្នង កម្ពស់៣ជាន់ ៣០បន្ទប់  សាលាបឋមសិក្សាកកោះ ០១ខ្នង កម្ពស់២ជាន់ ១០បន្ទប់ សាលាបឋមសិក្សាជាន់លែងភូមិថ្មី ០១ខ្នង ០៥បន្ទប់ សាលាបឋមសិក្សាហ៊ុនសែនឈូកជីព្រះ ០១ខ្នង ០៥បន្ទប់ និងសាលាបឋមសិក្សាអូរសំបួរ ០១ខ្នង ០៥បន្ទប់។

អគារសិក្សាទាំង ៥ខ្នង ដែលបំពាក់សម្ភារៈសិក្សា តុ កៅអី និងក្តារឃៀន នេះត្រូវបានចាប់ផ្តើមបើកការដ្ឋានសាងសង់នៅខែកក្កដា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការនិងចំណាយរយៈពេល១១ខែ ប្រើប្រាស់ថវិកាចំនួន ១លាន ៤សែន ៤ម៉ឺន ១ពាន់ ៥រយ ៦១ដុល្លារអាម៉េរិក។

ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានបន្តថា "ក្រៅពីសំណង់អគារសិក្សាថ្មីនេះ សមាគមឧកញ៉ាកម្ពុជាក៏បានឧបត្ថម្ភជួសជុលអគារចាស់ កែលម្អទីធ្លា សាងសង់ខ្លោងទ្វារ ផ្លូវបេតុង ផ្តល់សម្ភារៈសិក្សាផ្សេងៗ ដោយចំណាយថវិកា ៥សែន ៤ម៉ឺន ៥ពាន់ ២៩៧ដុល្លារអាម៉េរិកផងដែរ”

អត្ថបទ៖ ហ៊ន សុភ័ក្រ