សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកផ្លូវការពិព័រណ៍ខួប ១០០ ឆ្នាំ នៃបណ្ណសារដ្ឋានជាតិ (១៩២៦-២០២៦) ដែលមានឯកសារប្រមាណ២០លានទំព័រ
អត្ថបទ ៖ ហ៊ន សុភ័ក្រ
វីដេអូ៖ អេង សុគុណ,លឹម មុនី
-——
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ខួប ១០០ឆ្នាំ បណ្ណសារដ្ឋានជាតិ នៃកម្ពុជា (១៩២៦-២០២៦) នៅព្រឹកថ្ងៃពុធ ៩រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹង ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ។
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងថា “ពិព័រណ៍នេះប្រព្រឹត្តទៅក្រោមប្រធានបទ «មួយសតវត្សរ៍នៃការចងចាំ ឆ្ពោះទៅការលើកកម្ពស់អត្តសញ្ញាណ ជាតិ» ជាឱកាសរំលឹកដំណើររបស់ស្ថាប័នថែរក្សាមរតកឯកសារ និងបង្ហាញពីការប្តេជ្ញាចិត្តរួមក្នុងការអភិរក្ស និងធ្វើឱ្យ បណ្ណសារក្លាយជាចំណេះដឹងដែលអាចសិក្សា និងប្រើប្រាស់បាន។បណ្ណសារដ្ឋានជាតិបានបំពេញតួនាទីជាឃ្លាំងរក្សា បណ្ណសារប្រវត្តិសាស្ត្រ សៀវភៅបុរាណ កាសែត ផែនទី និងកំណត់ត្រាសំខាន់ៗ ជាស្ពានឆ្លងកាត់របត់ប្រវត្តិសាស្ត្រ និង ជាថ្នាលចំណេះដឹងសម្រាប់អ្នកស្រាវជ្រាវ និងមនុស្សជំនាន់ក្រោយ។ ទោះឆ្លងកាត់សង្គ្រាម និងការលំបាក ក៏មរតក ទាំងនេះត្រូវបានថែរក្សាមកដល់សព្វថ្ងៃ ដោយសារការលះបង់ និងស្មារតីស្រឡាញ់ជាតិ”។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងថា គោលបំណង នៃពិព័រណ៍ ត្រូវបានរៀបចំឡើងដើម្បីសម្រេចបាននូវគោលដៅចំនួន ៣ ដែលផ្សារភ្ជាប់គ្នាទៅវិញទៅមក៖ ការចងចាំ និងលក្ខណៈសម្គាល់អត្តសញ្ញាណជាតិ៖ ដើម្បីឆ្លុះបញ្ចាំងឱ្យឃើញនូវដំណើរវិវត្តន៍ប្រវត្តិសាស្ត្រ របស់កម្ពុជាដែលមានការកសាងស្ថាប័ននយោបាយ និរន្តរភាពវប្បធម៌ ស្ថេរភាពនយោបាយ សន្តិភាព និង បទពិសោធរស់រាននានាដែលត្រូវបានចងក្រងជាឯកសារ អស់រយៈពេលជាងមួយសតវត្សរ៍នៅក្នុងបណ្ណ សារជាតិនៃកម្ពុជា។ បើទោះបីជាអគារបណ្ណសារដ្ឋានដាក់ឱ្យដំណើរការជាផ្លូវការនៅឆ្នាំ១៩២៦ ក៏ដោយ កម្មវិធីពិព័រណ៍នេះក៏អាចនឹងបង្ហាញពីឯកសារសម័យមុនអាណាព្យាបាល ដូចជា ការដាក់តាំងបង្ហាញនូវសា ស្ត្រាស្លឹករឹត ឬឯកសារចម្លងពីសិលាចារឹកដែលបង្ហាញពី «ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលខ្មែរ» តាំងពីបុរាណនិង ជួយឱ្យអ្នកទស្សនាឃើញថា បណ្ណសារដ្ឋានជាតិជាអ្នកបន្តវេនថែរក្សាដួងព្រលឹងជាតិដែលមានឫសគល់យូរ លង់។ ការអប់រំ និងការលើកកម្ពស់ការយល់ដឹងជាសាធារណៈ៖ ដើម្បីផ្លាស់ប្តូរទស្សនៈសាធារណៈដែលតែងតែ យល់ថា បណ្ណសារដ្ឋានជាតិជាកន្លែងរក្សាទុកឯកសារចាស់ៗ ទៅជាស្ថាប័នចងចាំដ៏ទំនើបដែលមានសារៈ សំខាន់ចាំបាច់សម្រាប់ការអភិបាលកិច្ច ការស្រាវជ្រាវ និងការថែរក្សាលក្ខណៈសម្គាល់អត្តសញ្ញាណជាតិ។
ការទូតវប្បធម៌ និងការចូលរួមជាអន្តរជាតិ៖ ដើម្បីជំរុញឱ្យមានការចូលរួមរបស់គណៈប្រតិភូហ្វ្រង់កូហ្វូនី (Francophonie) និងដៃគូអន្តរជាតិក្នុងការព្រឹត្តិ និងពង្រីកទំនាក់ទំនងវប្បធម៌ ជាពិសេសជាមួយប្រទេស បារាំង និងការលើកកម្ពស់របៀបវារៈកំណែទម្រង់វិស័យបណ្ណសាររបស់កម្ពុជា។ ឆ្លៀតឱកាសនេះ កម្មវិធី ពិព័រណ៍ខួប ១០០ឆ្នាំ ក៏អាចរៀបចំជូនគណៈប្រតិភូបណ្តាប្រទេសហ្វ្រង់កូហ្វូនី មកទស្សនាទីតាំងបណ្ណសារ ជាតិ និងពិព័រណ៍ដោយផ្ទាល់ផងដែរ ដែលការណ៍នេះនឹងបង្ហាញអំពីចំណងទាក់ទងស៊ីជម្រៅតាមរយៈ ប្រវត្តិសាស្ត្រ វប្បធម៌ និងបណ្ណសារ ព្រមទាំងបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការធ្វើទំនើបកម្មប្រព័ន្ធប ណ្ណសាររបស់ខ្លួន ក៏ដូចជាស្វែងរកការគាំទ្រនិងមានសក្តានុពលសម្រាប់ការប្រមូលបណ្ណសារមកកាន់ មាតុភូមិវិញ”៕