ព័ត៌មានជាតិ

សម្តេចធិបតី​ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់អ្នកសិក្សាស្រាវជ្រាវ អ្នកសរសេរសៀវភៅ បន្តក្រងប្រវត្តិសាស្រ្ត ដោយកូនខ្មែរខ្លួនឯង

image

សម្តេចធិបតី​ហ៊ុន ម៉ាណែត បានថ្លែងលើកទឹកចិត្តដល់អ្នកសិក្សាស្រាវជ្រាវ អ្នកសរសេរសៀវភៅ បន្តក្រងប្រវត្តិសាស្រ្ត សរសេរដោយកូនខ្មែរខ្លួនឯងផ្ទាល់។

នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសដែលអញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ខួប ១០០ឆ្នាំ បណ្ណសារដ្ឋានជាតិ នៃកម្ពុជា (១៩២៦-២០២៦) នៅព្រឹកថ្ងៃពុធ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា “ប្រវត្តិសាស្រ្តរបស់កម្ពុជាយើងពីអតីតកាល ច្រើនតែសរសេរឡើងដោយជនបរទេស ដោយសារកត្តាសង្រ្គាមក្នុងប្រទេសជាដើម” ។ ក្នុងន័យនេះ​សម្តេចធិបតី​ បានបញ្ជាក់ថា​ “ បច្ចុប្បន្នយើងមានសន្តិភាព យើងត្រូវបន្តខិតខំស្រាវជ្រាវ និងចងក្រង រក្សាទុក”៕