ដំណឹងល្អ ! សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថា” រហូតមកដល់ពេលនេះ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលជាងម្ភៃប្រទេស ហើយនឹងមកកម្ពុជាចូលរួម “ហ្រង់កូហ្វូនី “ លើកទី២០
សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសដំណឹងល្អ សម្រាប់កម្ពុជាមានកិត្តិយសដ៏ឧត្តុង្គឧត្តមក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំជាប្រវត្តិសាស្ត្រជាលើកដំបូង “ហ្រង់កូហ្វូនី “ លើកទី២០ ដែលមាន ៧១ប្រទេសហើយបានចុះឈ្មោះចូលរួម ហើយប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលជាងម្ភៃប្រទេសហើយថានឹងមកមកកម្ពុជា។ សម្តេចធិបតី ក៏បានបញ្ជាក់ថា “ប្រធានាធិបតីបារាំងក៏នឹងអញ្ជើញមក ហើយនេះ ជាលើកទី២ ក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជា ដែលប្រធានាធិបតីបារាំងនឹងអញ្ជើញមក បន្ទាប់ពី៦០ឆ្នាំមុន”។
នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ចែកពូជស្រូវ និងស្បៀងជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង ក្នុងខេត្តពោធិ៍សាត់ ប្រមាណ ១ម៉ឺន ១ពាន់គ្រួសារ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦។
សូមជម្រាបថា កម្ពុជាកំពុងរៀបចំខ្លួនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie Summit) លើកទី២០ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ៕
អត្ថបទ៖ ហ៊ន សុភ័ក្រ
រូប៖ អេង សុគុណ,លឹម មុនី