អបអរសាទរខួប ២៣ ឆ្នាំ នៃការចុះបញ្ជីរបាំព្រះរាជទ្រព្យកម្ពុជា ជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ
ភ្នំពេញ៖ កាលពី ២៣ ឆ្នាំមុន នៅថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០០៣ អង្គការយូណេស្កូ (UNESCO) ប្រកាសទទួលស្គាល់របាំព្រះរាជទ្រព្យកម្ពុជា ជាស្នាដៃឯកនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។
របាំព្រះរាជទ្រព្យ បានចុះក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនៅក្នុងឆ្នាំ ២០០៨។
ជានិមិត្តរូបរស់នៃអត្តសញ្ញាណ ភាពទន់ភ្លន់ថ្លៃថ្នូរ និងភាពសម្បូរបែបនៃវប្បធម៌ខ្មែរ ទម្រង់សិល្បៈដែលមានអាយុកាលរាប់សតវត្សរ៍មួយនេះ នៅតែបន្តត្រូវបានថែរក្សាការពារយ៉ាងយកចិត្តទុកដាក់ និងបន្តផ្ទេរពីជំនាន់មួយទៅជំនាន់មួយ។
យូណេស្កូមានមោទនភាពក្នុងការអបអរសាទរបេតិកភណ្ឌដ៏វិសេសវិសាលនេះ រួមទាំងសិល្បករ អ្នកប្រតិបត្តិអនុវត្ត និងសហគមន៍ទាំងឡាយដែលបានរួមចំណែកថែរក្សាប្រពៃណីដ៏រុងរឿងនេះឱ្យនៅគង់វង្ស។
អបអរខួបលើកទី ២៣ នៃរបាំព្រះរាជទ្រព្យកម្ពុជា៕
ប្រភព | រូបភាព៖ UNESCO Cambodia