គណៈកម្មាធិការអាហារូបករណ៍របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនតាមរយៈសម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត រៀបចំពិធីផ្គូផ្គងគ្រឹះស្ថានសិក្សាសម្រាប់បេក្ខជនអាហារូបករណ៍ឆ្នាំសិក្សា២០២៦-២០២៧
ឯកឧត្តម សុខ ពុទ្ធិវុធ អនុប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិងក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីផ្គូផ្គងគ្រឹះស្ថានសិក្សាសម្រាប់បេក្ខជនអាហារូបករណ៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនតាមរយៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឆ្នាំសិក្សា២០២៦-២០២៧ ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកគណៈកម្មាធិការអាហារូបករណ៍ ប្រធាន អនុប្រធាន សមាជិកក្រុមការងារ អ.ម.ត និងតំណាងអង្គភាពពាក់ព័ន្ធកិច្ចការអាហារូបករណ៍។
សូមជម្រាបថា ការផ្លាស់ប្តូរមកប្រើប្រាស់ប្រព័ន្ធឌីជីថល គឺជាការឆ្លើយតបទៅនឹងទស្សនៈវិស័យ និង ចក្ខុវិស័យដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី និង លោកជំទាវបណ្ឌិត ដែលមិនត្រឹមតែជួយកាត់បន្ថយពេលវេលា និងនិតិវិធីស្មុគស្មាញប៉ុណ្ណោះទេ ប៉ុន្តែសំដៅធានាឱ្យបានថាបេក្ខជនគ្រប់រូបទទួលបានឱកាសស្មើៗគ្នាផ្អែកលើសមត្ថភាព និងលក្ខខណ្ឌវិនិច្ឆ័យពិតប្រាកដ ប្រកបដោយប្រសិទ្ធភាព គុណភាព និងតម្លាភាពនៃដំណើរការប្រតិបត្តិការអាហារូបករណ៍៕
អត្ថបទ៖ ហ៊ន សុភ័ក្រ