សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកការចូលកាតព្វកិច្ចយោធាជំនាន់ទី១ ១ម៉ឺននាក់ ជាវគ្គប្រវត្តិសាស្ត្រ និងជាស្តង់ដារដល់វគ្គបន្តបន្ទាប់ទៀត
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងចាត់ទុកការចូលកាតព្វកិច្ចយោធាជំនាន់ទី១ ចំនួន១ម៉ឺននាក់ ជាវគ្គប្រវត្តិសាស្ត្រ និងជាស្តង់ដារដល់វគ្គបន្តបន្ទាប់ទៀត។ សម្តេចធិបតីក៏បានចាត់ទុកការចូលបំពេញកាតព្វកិច្ចយោធា ២៤ខែ ទទួលបានបទពិសោធន៍ និងជាទុនពេលចូលទៅបំរើការងារផ្សេងៗ មិនថា ឯកជន ឬរដ្ឋ ព្រោះមានមូលដ្ឋាន។
នេះជាការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសជាអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ច ជំនាន់ទី១ ឆ្នាំ២០២៦ នៅរសៀលថ្ងៃចន្ទ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦។
សម្តេចធិបតីក៏បានថ្លែងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានដ៏ថ្លៃថ្លាកងកម្លាំងប្រដាប់អាវុធ, យោធិនកាតព្វកិច្ចយោធា និង អាណា- ព្យាបាល, លោកយាយ លោកតា អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋ ដែលកំពុងចូលរួមធ្វើជាសាក្សី ប្រវត្តិសាស្ត្រចំពោះការចាប់ផ្តើមអនុវត្តកាតព្វកិច្ចយោធារបស់យុវជនកម្ពុជា ក្នុងបុព្វហេតុជាតិ មាតុភូមិ និង ប្រជាជន នៃយើងទាំងអស់គ្នា ៕
អត្ថបទ៖ ហ៊ន សុភ័ក្រ
វីដេអូ៖ អេង សុគុណ,លឹម មុនី