Coming Soon | ភាគទី៥ រឿង «ខែលសុភមង្គល»
តើអ្នកធ្លាប់គិតទេថា ជីវិតដែលកំពុងដំណើរការយ៉ាងរលូន អាចផ្លាស់ប្តូរទៅជាយ៉ាងណា ប្រសិនបើមានហេតុការណ៍មិននឹកស្មានដល់កើតឡើងត្រឹមតែមួយវិនាទី?
ក្នុងជីវិតប្រចាំថ្ងៃ មនុស្សគ្រប់រូបតែងតែមានក្តីស្រមៃ គោលដៅ និងផែនការសម្រាប់អនាគត។ អ្នកខ្លះខិតខំកសាងអាជីព អ្នកខ្លះព្យាយាមសម្រេចភាពជោគជ័យ ខណៈអ្នកខ្លះទៀតកំពុងប្រឹងប្រែងដើម្បីផ្តល់ជីវិតដ៏ល្អប្រសើរដល់មនុស្សជាទីស្រឡាញ់។ ប៉ុន្តែ តើមានអ្វីកើតឡើង ប្រសិនបើផែនការទាំងអស់នោះត្រូវប្រឈមនឹងហេតុការណ៍ដែលយើងមិនអាចរំពឹងទុកបាន?
ភាគទី៥ នៃរឿង «ខែលសុភមង្គល» នឹងនាំអ្នកទៅស្វែងយល់ពីដំណើរជីវិតរបស់ វណ្ណៈ ដែលជាបុគ្គលិកម្នាក់កំពុងខិតខំប្រឹងប្រែងដើម្បីភាពជោគជ័យក្នុងអាជីព និងអនាគតជាមួយមនុស្សជាទីស្រឡាញ់។ ប៉ុន្តែ ហេតុការណ៍មិននឹកស្មានដល់មួយបានកើតឡើង និងធ្វើឱ្យជីវិតរបស់គេជួបប្រទះនឹងការប្រឈមថ្មី។
តាមរយៈសាច់រឿងនេះ យើងនឹងបានស្វែងយល់ថា ការយកចិត្តទុកដាក់ពីនិយោជកមិនមែនមានត្រឹមតែការផ្តល់ឱកាសការងារ និងការលើកទឹកចិត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមបញ្ចូលការគិតគូរពីសុខុមាលភាព និងការការពារអនាគតរបស់បុគ្គលិកផងដែរ។ ព្រោះយើងមិនអាចទាយទុកជាមុននូវអ្វីដែលនឹងកើតឡើងនៅថ្ងៃស្អែកបានទេ ប៉ុន្តែយើងអាចចាប់ផ្តើមរៀបចំការការពារចាប់ពីថ្ងៃនេះ។
សូមរង់ចាំទស្សនា ភាគទី៥ នៃរឿង «ខែលសុភមង្គល» ដែលផលិតដោយ CBS សហការជាមួយ Royal Group Life Insurance (RGI) ឆាប់ៗនេះ!