ព័ត៌មានជាតិ

ពិធីបើកជាផ្លូវការ នៃព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី» បង្ហាញពីភាពសម្បូរបែប នៃវប្បធម៌ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានបើកជាផ្លូវការហើយ

image

រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា រួមជាមួយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីបើកជាផ្លូវការនៃព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី» (Village de la Francophonie) នាព្រឹកថ្ងៃសុក្រ ៤កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីតាំងសួនច្បារមុខវត្តបទុមវត្តី។

ពិធីនេះក៏មានការអញ្ជើញចូលរួមលោកជំទាវ Louise Mushikiwabo អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ ដឹកនាំរាជរដ្ឋាភិបាល តំណាងគណៈកម្មការនៃរដ្ឋសភា និងព្រឹទ្ធសភា វិស័យឯកជន ដៃគូជាតិនិងអន្តរជាតិ និង រដ្ឋបាលរាជធានីនិងខេត្ត ៕

អត្ថបទ៖ ហ៊ន សុភ័ក្រ
រូប៖ អេង សុគុណ,លឹម មុនី,អ៊ុន ផាន់ណាត