សម្តេចធិបតី និងប្រធានាធិបតី នៃសាធារណរដ្ឋរវ៉ាន់ដា អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន០៣
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងឯកឧត្តម Paul KAGAME ប្រធានាធិបតី នៃសាធារណរដ្ឋរវ៉ាន់ដា បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន០៣ នារសៀលថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ នៅវិមានសន្តិភាព។
អនុស្សរណៈនៃការយោគយល់គ្នាចំនួន០៣ រួមមាន ទី១-អនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈកម្មាធិការអភិវឌ្ឍន៍រវ៉ាន់ដា។ ទី២-អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍។ ទី៣-កិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស។
សូមជម្រាបថា អនុស្សរណៈនៃការយោគយល់គ្នានេះ ធ្វើឡើងបន្ទាប់ពីមានជំនួបទ្វេភាគី និងពិភាក្សាការងាររវាង ឯកឧត្តម Paul KAGAME ប្រធានាធិបតី នៃសាធារណរដ្ឋរវ៉ាន់ដា និងសម្តេចធិបតីនាយករដ្ឋមន្ត្រី ៕
អត្ថបទ៖ ហ៊ន សុភ័ក្រ