ព័ត៌មានជាតិ

ជំនួបអាហារពេលព្រឹកការងារ រៀបចំដោយសម្តេចតេជោ ជូនប្រធានរដ្ឋឡាវ និងប្រធានរដ្ឋវៀតណាម បានបង្ហាញពីឆន្ទៈរួម ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីថែរក្សាសន្តិភាព ស្ថិរភាព និងជំរុញការអភិវឌ្ឍ

image

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញរៀបចំទទួលអាហារពេលព្រឹកការងារជូន លោក ថងលូន ស៊ីស៊ូលីត ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងលោក តូ ឡឹម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងបរិយាកាសប្រកបដោយភាពស្និទ្ធស្នាល និងមនោសញ្ចេតនាមិត្តភាព។

ជំនួបដ៏មានអត្ថន័យនេះ បានឆ្លុះបញ្ចាំងពីចំណងមិត្តភាព សាមគ្គីភាព ការជឿទុកចិត្ត និងការរាប់អានគ្នាយ៉ាងជិតស្និទ្ធ រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងបី ដែលជាប្រទេសជិតខាង និងមានទំនាក់ទំនងប្រវត្តិសាស្ត្រដ៏យូរអង្វែង។

ជាមួយគ្នានេះ ក៏ជាការបង្ហាញពីឆន្ទៈរួម ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីថែរក្សាសន្តិភាព ស្ថិរភាព និងជំរុញការអភិវឌ្ឍ ព្រមទាំងនាំមកនូវផលប្រយោជន៍ជាក់ស្តែង ជូនប្រជាជននៃប្រទេសទាំងបី។

ជំនួបនេះជាសក្ខីភាពមួយបញ្ជាក់ថា មិត្តភាពល្អ និងការយោគយល់គ្នាទៅវិញទៅមក គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់កិច្ចសហប្រតិបត្តិការដ៏រឹងមាំ និងយូរអង្វែង៕