អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ចូលជួបពិភាក្សាការងារជាមួយឯកឧត្តម កែវ រតនៈ ជុំវិញកិច្ចសហការរៀបចំការប្រគំតន្ត្រីឆ្លងឆ្នាំអបអរពិធីសម្ពោធជាផ្លូវការ ពហុកីឡដ្ឋាន សម្តេចតេជោក្រគរ
ភ្នំពេញោ៖ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានដឹកនាំប្រតិភូសមាគមសិល្បករខ្មែរ ចូលជួបពិភាក្សាការងារជាមួយឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដើម្បីពិភាក្សាអំពីកិច្ចសហការរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ គឺពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវ ពហុកីឡដ្ឋាន សម្តេចតេជោក្រគរ និងរៀបចំការប្រគំតន្ត្រីឆ្លងឆ្នាំ២០២៦- ២០២៧ ស្ថិតក្នុងខេត្តពោធិ៍សាត់។
ព្រឹត្តិការណ៍ដ៏អធិកអធមនេះ នឹងរៀបចំឡើងតាមរយៈកិច្ចសហការរវាងក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តពោធិ៍សាត់ អគ្គិសនីកម្ពុជា និងសមាគមសិល្បករខ្មែរ ដើម្បីសាទរសមិទ្ធផលថ្មី ពហុកីឡដ្ឋានថ្មីនេះ ដោយមានរៀបចំកម្មវិធីប្រគំតន្ត្រីដ៏ធំមួយ ដោយមានការចូលរួមពីសំណាក់សិល្បករ និងសិល្បការិនីល្បីៗជាច្រើនរូប និងបង្ហាញទេពកោសល្យសិល្បៈចម្រុះជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវកិត្តិយសដែលអញ្ជើញចូលរួម៕