វីដេអូព័ត៌មានជាតិ

សុន្ទរកថាគន្លឹះទាំងស្រុងរបស់សម្តេចតេជោហ៊ុនសែនក្នុងពិធីបើកវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន លើកទី២៧

image

ហាណូយ៖ នាព្រឹកថ្ងៃទី១២ កញ្ញានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល នៃវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពី អាស៊ាន លើកទី២៧ ក្រោម ប្រធានបទ យុវជន បច្ចេកវិទ្យា និងកំណើន ការធានាពីគុណប្រយោជន៍ផ្នែកប្រជាសាស្រ្ត និង ឌីជី ថល របស់អាស៊ាន ។

ក្នុងពិធីដ៏មានអត្ថន័យនេះ នៅចំពោះមុខបណ្តាមេដឹកនាំ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល អ្នកធុរកិច្ច អ្នកសេដ្ឋកិច្ច និងម្ចាស់ក្រុមហ៊ុន ធំៗ មកពីជុំវិញពិភពលោកជាច្រើនរូប សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាគន្លឹះ ដោយបញ្ជាក់ថា ប្រធានបទ សហគ្រិនភាពនិងបដិវត្តឧស្សហកម្មលើកទី៤ សម្រាប់អាស៊ានទាំងមូល នៃវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពី អាស៊ាន លើកទី២៧នេះគឺធ្វើស្របទៅនឹងបរិបទពិភពលោកដែលមានការកើនឡើងនូវបច្ចេកវិទ្យាទំនើប ហើយនេះជាឱកាសដ៏ល្អ សម្រាប់មេដឹកនាំ រដ្ឋាភិបាល អង្គការអន្តរជាតិ និងសាជីវកម្មធំៗ ដើម្បីពិភាក្សា អំពីកាលានុវត្តភាព និងបញ្ហា ប្រឈម ដែលបណ្តាលមកពីបដិវត្ត ឧស្សាហកម្មជំនាន់ទីបួន ដល់រដ្ឋាភិបាលអាស៊ាន និងអង្គភាពពាណិជ្ជកម្មនានា ព្រមទាំងរិះរក មធ្យោបាយ ដើម្បីប្រើប្រាស់ នវានុវត្តន៍ និងការសហការរវាង រដ្ឋនិងឯកជន ដើម្បីទប់ទល់នឹងបញ្ហា ប្រឈមទាំងនោះ។

ជាបន្តសូមតាមដានទស្សនាសុន្ទរកថាគន្លឹះរបស់សម្តេចតេជោហ៊ុនសែនក្នុងពិធីបើកវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពី អាស៊ាន លើកទី២៧៖