ព័ត៌មានជាតិ

ភ្ញាក់ផ្អើល!​ មេធាវីម្នាក់លង់ទឹកសមុទ្រ​នៅឆ្នេរអូរត្រេះ១ រកមិនទាន់ឃើញ

image

អត្ថបទ៖ ប៉ៃ សុឃីម

ព្រះសីហនុ៖ អាជ្ញាធរមានសមត្ថកិច្ច ឲ្យដឹងថា មានករណីលង់ទឹកមួយ បានកើតឡើងនៅថ្ងៃទី០៣ ខែសីហាឆ្នាំ២០២១ វេលាម៉ោងជាង ៤ល្ងាច នៅចំណុចឆ្នេរអូរត្រេះ១ ឋិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។ 

ករណីលង់ទឹកនេះគឺជា ភ្ញៀវទេសចរជនជាតិខ្មែរមកពីរាជធានីភ្នំពេញលេងទឹកសមុទ្រ មានគ្នាចំនួន៤នាក់  ដោយទឹករលកបោកបក់ខ្លាំង បានបាត់ខ្លួន ១នាក់។

ជនរងគ្រោះ មានឈ្មោះជូ ជាគុយ ភេទប្រុស អាយុ២៩ ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាមេធាវី ទីលំនៅរាជធានីភ្នំពេញបានមកក្រុងព្រះសីហនុក្នុងបេសកកម្មការងារ និងទេសចរណ៍។

បច្ចុប្បន្នកម្លាំងនគរបាល និងប្រជាពរដ្ឋបានកំពុងស្វែងរក ដោយប្រើប្រាស់ម៉ូតូទឹកចំនួន៣គ្រឿង បានស្វែងរកក៏ប៉ុន្តែមិនទាន់រកឃើញ ជនរងគ្រោះនៅឡើយទេ ហើយនៅថ្ងៃស្អែកនេះកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរខេត្តបន្តស្វែងរកជនរងគ្រោះបន្តទៀតដែរ៕