ថៃចាប់អារម្មណ៍ចង់ទិញយន្តហោះបំបំាងកាយប្រភេទ F-35 ចំនួន៨គ្រឿង ពីក្រុមហ៊ុនផលិតយន្តហោះចំបំាង Lockheed Martin របស់អាម៉េរិក
ថៃឡង់ដ៍៖ មន្ត្រីប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុនផលិតយន្តចំបំាង Lockheed Martin ដែលជាក្រុមហ៊ុនដ៏ធំឯកទេសលើវិស័យការពារជាតិបាននិយាយនៅរសៀលថ្ងៃពុធ ទី១៦ ខែកុម្ភះ ឆ្នំា២០២២នេះថា ប្រទេសថៃបានទិញយន្តហោះចំបំាងបំបំាងកាយប្រភេទ (F-35)។
ថ្លែងនៅឯខាងក្រៅកម្មវិធីពិរព័ណ៌ Singapore Airshow លោកធីម ខាហ៊ីល (Tim Cahill)ជាអនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុន Lockheed Martin បានលើកឡើងថា “ប្រទេសថៃចាប់អារម្មណ៍ខ្លំាង ប៉ុន្តែហាក់មិនទាន់បានបង្ហាញជាផ្លូវការនៅឡើយទេចំពោះកិច្ចការនេះ”។
កាលពីខែមករា កន្លងទៅប្រទេសនៅក្នុងតំបន់អាស៊ានមួយនេះ (ថៃ) បានធ្វើការកែលម្អលើប្រពន្ធ័ការពារដែនអាកាសរបស់ខ្លួនដោយបង្ហាញលទ្ធកម្មថវិកាប្រមាណជា ៤១៣លានដុល្លារអាមេរិកក្នុងការទិញយន្តហោះយោធាប្រតិកម្មប្រមាណជា ៤គ្រឿង។
ដំបូងឡើយ សេនាប្រមុខទ័ពអាកាសរបស់ថៃ ឈ្មោះលោក ណាបៈតេជៈ ទុប៉ាតេមិយៈ(Napadej Dhupatemiya )បានលើកឡើងថា “ប្រទេសថៃចាប់អារម្មណ៍ខ្លំាងនៅក្នុងការទិញ ដែលអាចនឹងទិញប្រភេទ (F-35) ចំនួន៨គ្រឿង”។
លោកធីម ខាហ៊ីល (Tim Cahill)ជាអនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុន Lockheed Martin បានលើកឡើងបន្តទៀតថា “ការណ៍នេះអាចនឹងមានការសម្រេចចិត្តផ្នែកគោលនយោបាយរបស់រដ្ឋាភិបាលអាម៉េរិក”។ លោកបន្តទៀតថា ខ្ញុំ”យល់ថា មានការសន្យាមួយចំនួន តែខ្ញុំនិយាយត្រង់ថា ខ្ញុំនៅមិនទាន់ដឹងថា តើរដ្ឋាភិបាលអាម៉េរិកនឹងសម្រេចយ៉ាងនោះទេ” ។
គួររំលឹកផងដែរថា យន្តហោះចំបំាងប្រភេទ(F-35) គឺជាប្រភេទយន្តហោះចំបំាងដ៏ទំនើបបំផុតរបស់ពិភពលោក ហើយត្រូវបានគេចាត់ទុកថា ប្រសិនបើមានការនំាចេញវាជារឿងដ៏រសើបមួយ ព្រោះថា សហរដ្ឋអាម៉េរិកលក់ឱ្យបានតែសម្ពន្ធ័មិត្តដ៏ជិតស្និទ្ធិតែប៉ុណ្ណោះ។
ជារួមនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក មានតែអូស្រ្តាលី ជប៉ុន កូរ៉េខាងត្បូង ហើយនិងសិង្ហបុរីប៉ុណ្ណោះដែលអាម៉េរិកលក់ឱ្យ។
ពាក់ពន្ធ័នឹងរឿងនេះ ប្រធានការិយាល័យកិច្ចការយោធា និងនយោបាយរបស់ក្រសួងការបរទេសអាម៉េរិកមិនបានឆ្លើយតាមការសុំធ្វើអត្ថាធិប្បាយជុំវិញបញ្ហានេះ ពីការសាកសួររបស់អ្នកកាសែតឱ្យទីភ្នាក់ងារព័ត៌មានរ៉យទ័រនោះឡើយ៕
ប្រែសម្រួល៖ ប្រាក់ សម្ជស្ស
ប្រភព៖ Reuters

