ព័ត៌មានជាតិ

ប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាល អញ្ជើញបើកព្រឹត្តិការណ៍អម ហ្វ្រង់កូតិច និងពិធីបិទវេទិកាសហគ្រិនហ្វ្រង់កូហ្វូន

image

ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសសមាជិកនិយាយភាសាបារាំង (Francophone) និងសហព័ន្ធពាណិជ្ជកម្មអន្តរជាតិនានាបានអញ្ជើញបើកព្រឹត្តិការណ៍អម ហ្វ្រង់កូតិច និងពិធីបិទវេទិកាសហគ្រិនហ្វ្រង់កូហ្វូន (REF) នៅរសៀលថ្ង
ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិពរណ៍កោះពេជ្រ។

ព្រឹត្តិការណ៍អម «ហ្វ្រង់កូតិច-FrancoTech» គឺធ្វើឡើងក្រោមមូលបទ « សហគមន៍ហ្វ្រង់កូហ្វូនីតែមួយ អនាគតឌីជីថលតែមួយ»
ព្រឹត្តិការណ៍ដែលរៀបចំដោយក្រសួងប្រៃសណីយ៍ និងក្រសួងកិច្ចការនារី នេះក៏មានកិច្ចសហការពី ក្រសួងការបរទេស ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្ព័ន្ធនិយោជកនិយាយ ភាសាបារាំង (APF) សភាពាណិជ្ជកម្មកម្ពុជា និងដៃគូពាក់ព័ន្ធផងដែរ។

ព្រឹត្តិការណ៍នេះ ប្រមូលផ្តុំដោយគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាល ថ្នាក់ដឹកនាំ អ្នកជំនាញ ក្រុមហ៊ុនបច្ចេកវិទ្យា វិនិយោគិន និងធុរកិច្ចថ្មីមកពីបណ្តាប្រទេសនិយាយភាសាបារាំង ដើម្បី ចែករំលែកចំណេះដឹង បទពិសោធ បច្ចេកវិទ្យាថ្មីៗ និងឧត្តមានុវត្តន៍ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច បច្ចេកវិទ្យា និងវិនិយោគ ព្រមទាំងតភ្ជាប់សហគមន៍ហ្វ្រង់កូហ្វូនីនិងអាស៊ាន៕

អត្ថបទ៖ ហ៊ន សុភ័ក្រ
រូប ៖ក្រុមការងារផ្សាយផ្ទាល់ពិសេស CNC