ព័ត៌មានជាតិ

រថយន្តឆៀកចល័ត នឹងចុះទៅដល់ខេត្តពោធិ៍សាត់និងស្វាយរៀង ពីថ្ងៃទី ៦ ដល់ ១០ សីហា

image

ភ្នំពេញ៖ ក្រសួងសាធារណការនិងដឹកជញ្ជូន បានប្រកាសឲ្យដឹងថា សម្រាប់បងប្អូនប្រជាពលរដ្ឋនៅខេត្តពោធិ៍សាត់ និងខេត្តស្វាយរៀង អាចយករថយន្តមកត្រួពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១០ ខែ សីហា ឆ្នាំ២០១៨។

ក្រសួងសាធារណការ បានឲ្យដឹងទៀតថា បន្ទាប់ពីបញ្ចប់ការត្រួតពិនិត្យលក្ខណៈបច្ចេកទេស យានជំនិះ នៅខេត្តពោធិ៍សាត់និងស្វាយរៀងរួចហើយ រថយន្ត ឆៀកចល័ត របស់ក្រសួងនឹងបន្តចុះទៅកាន់ខេត្តប៉ៃលិននិងខេត្តស្វាយរៀងដដែលចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែសីហា​ ហើយនឹងបន្ដចុះទៅកាន់ ខេត្តស្ទឹងត្រែង និងខេត្តព្រៃវែងចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៤ ខែ សីហា ឆ្នាំ២០១៨។

ចំពោះការប្រកាស ពីការបរិច្ឆេទ នៃការចុះទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ឆៀក ចល័ត នៅតាមបណ្ដាខេត្តខាងលើ ក្រសួងសាធារណការ បានបញ្ជាក់ឲ្យ ប្រជាពលរដ្ឋ ទាក់ទង សម្រាប់ព័ត៌មានបន្ថែម ទៅកាន់លេខ ទូរស័ព្ទលេខ ចល័ត​ ០១២ ៩៩០ ២២៣ និង ០៦៩ ៥៦៧ ៨២២៕ (CNC)