ព័ត៌មានអន្តរជាតិ

តើបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត AI នឹងក្លាយជាចលករជំរុញដល់កំណើនសេដ្ឋកិច្ច ឬបង្កជាឧបសគ្គ?

image


បច្ចេកវិទ្យា៖ តើបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត AI នឹងបង្កើនសន្ទុះសេដ្ឋកិច្ច ឬក្លាយជាភាពវឹកវរ?
ក្រុមសេដ្ឋវិទូ បានលើកឡើងថា ភាពស្រដៀងគ្នានឹងអាចកើតមានឡើងជាមួយបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត AI ហើយប្រសិនបើវាចូលមកក្នុងជីវិតរបស់ពួកយើងដើម្បីស្រូបទាញអត្ថប្រយោជន៍ នោះវានឹងផ្តល់ភាពរីករាយដល់មនុស្សតិចតួចតែប៉ុណ្ណោះ មិនមែនសម្រាប់មនុស្សជាច្រើននោះទេ ។

លោកស៊ីម៉ុន ចនសុន (Simon Johnson) ជាសាស្ត្រាចារ្យជំនាញសេដ្ឋកិច្ច និងគ្រប់គ្រងសកលមកពីសាលាគ្រប់គ្រងអិមអាយធីស្លូន (MIT Sloan School of Management) នៃវិទ្យាស្ថានបច្ចេកវិទ្យាម៉ាសាជូសេត (Massachusetts) របស់សកលវិទ្យាល័យខេមប្រ៊ីក (Cambridge) បានមានប្រសាសន៍ដោយសំដៅទៅលើបច្ចេកវិទ្យាបញ្ញាសប្បនិម្មិតថា "ការផ្លាស់ប្តូរបច្ចេកវិទ្យាជាច្រើនលើកចុងក្រោយជួយមនុស្សជាច្រើន វានឹងផ្តល់អត្ថប្រយោជន៍ដល់មនុស្សទូទៅ ប៉ុន្តែវាអាចនឹងចំណាយពេលយូរ វាអាចមានរយៈពេល ១០០ ឆ្នាំ ឬយូរជាងនេះ។ ដូច្នេះ សំណួររបស់លោកគឺ តើរបៀបណាដែលអ្នកអាចចែករំលែកអត្ថប្រយោជន៍ ដោយចំណាយពេលខ្លីបំផុត"?

ដោយឡែក ក្រុមអ្នកជ្រោមជ្រែង ឬជាអ្នកគាំទ្រដល់បច្ចេកវិទ្យាបញ្ញាសប្បនិម្មិត AI ឯណោះវិញ បានព្យាករណ៍អំពីកំណើនផលិតភាពដែលនឹងជួយបង្កើនទ្រព្យសម្បត្តិ និងលើកកម្ពស់ជីវភាពរស់នៅ។

ក្នុងនោះ ក្រុមហ៊ុនប្រឹក្សាគ្រប់គ្រង ម៉េកឃីនស៊ី (McKinsey) បានធ្វើការប៉ាន់ប្រមាណថា បច្ចេកវិទ្យា AI អាចបង្កើនប្រាក់ចំណូលចន្លោះពី ១៤ ពាន់ពាន់លានដុល្លារ ទៅ ២២ ពាន់ពាន់លានដុល្លារ ក្នុងមួយឆ្នាំ ដោយនឹងជួយជំរុញដល់ទំហំសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិកនាពេលបច្ចុប្បន្នបន្ថែមទៀត ។

អ្នកបច្ចេកវិទ្យាសុទិដ្ឋិនិយមមួយចំនួន បានលើកឡើងថា រួមគ្នាជាមួយនឹងមនុស្សយន្ត បច្ចេកវិទ្យាបញ្ញាសប្បនិម្មិត AI គឺជាបច្ចេកវិទ្យាដែលជួយរំដោះមនុស្សជាតិ ចេញពីការងារដ៏ធុញទ្រាន់ ដោយនាំយកយើងចូលទៅក្នុងជីវិតប្រកបដោយភាពឆ្នៃប្រឌិត និងទទួលបានការកម្សាន្តកាន់តែច្រើន ។

ទោះជាមានការពេញចិត្តនឹងភាពរីកចំរើននៃបច្ចេកវិទ្យា AI យ៉ាងណាក្តី ក៏នៅតែមានការព្រួយបារម្ភអំពីផលប៉ះពាល់របស់បច្ចេកវិទ្យា AI ទៅលើជីវភាពរស់នៅរបស់មនុស្ស ។ ក្រៅពីនេះ ក្តៅបារម្ភមួយទៀតនោះ គឺថា សក្តានុពលរបស់បច្ចេកវិទ្យាបញ្ញាសប្បនិម្មិត AI នឹងបំផ្លាញការងារគ្រប់វិស័យតែម្តង ។
ជាឧទាហរណ៍ តារាហូលីវូដ បាននាំគ្នាចេញមកធ្វើបាតុកម្ម ព្រោះតែពួកគេមានការព្រួយបារម្ភថា ពួកគេនឹងបាត់បង់តម្លៃ ដោយសារតែ AI ជំនួសកន្លែងរបស់ពួកគេ ។ ឧទាហរណ៍មួយទៀតនោះ កំណត់ត្រានៃការបង្កើតអ៊ីនធើណិតដ៏ស្មុគស្មាញ វាបានបង្កើតតួនាទីថ្មីៗជាច្រើន ប៉ុន្តែទ្រព្យសម្បត្តិជាច្រើន គឺបានទៅដល់មហាសេដ្ឋីមួយចំនួនតូចប៉ុណ្ណោះ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect