ឆេះអគារលំនៅដ្ឋានយ៉ាងសន្ធោសន្ធៅនៅហុងកុង សម្លាប់មនុស្សយ៉ាងហោចណាស់១៣នាក់ ខណៈ១៦នាក់របួសធ្ងន់
ហុងកុង, ចិន៖ ហេតុការណ៍អគ្គិភ័យដ៏សន្ធោសន្ធៅដែលបានឆាបឆេះអគារលំនៅដ្ឋានខ្ពស់ៗមួយចំនួននៅក្នុងសង្កាត់តៃប៉ូ ទីក្រុងហុងកុង នាថ្ងៃពុធ ទី២៦ ខែវិច្ឆិកានេះ បានឆក់យកអាយុជីវិតមនុស្សយ៉ាងហោចណាស់ ១៣នាក់ (ក្នុងចំណោមនោះរួមមានអ្នកពន្លត់អគ្គិភ័យម្នាក់) និង១៦នាក់ស្ថិតនៅក្នុងស្ថានភាពរងរបួសធ្ងន់ធ្ងរ ខណៈអ្នកស្រុកចំនួន៨នាក់កំពុងជាប់គាំង ។
ហេតុការណ៍អគ្គិភ័យដែលអាជ្ញាធរកំណត់ថាជាកម្រិតទី៥នោះ បានឆាបឆេះនៅប្លុកអគារ Wang Fuk Court ដោយបានកើតឡើងកាលពីម៉ោងប្រហែល ២៖៥១នាទីរសៀល។ មានសេចក្ដីរាយការណ៍ថាប្លុកអគារចំនួន៨នោះ មានអ្នករស់នៅជាង ៤,៦០០នាក់ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព-Photo៖ EPA/ Shutter Stock/ STR/ Getty Images/ REUTERS