ទារកទើបនឹងកើត ត្រូវបានជនមិនស្គាល់អត្តសញ្ញាណយកទៅប្លុងចោលតាមផ្លូវ ក្នុងសង្កាត់ចោមចៅទី២
ភ្នំពេញ៖ ប្រជាពលរដ្ឋបានប្រទះឃើញទារកម្នាក់ដែលទើបនឹងកើត ដែលជនមិនស្គាល់អត្តសញ្ញាណយកទៅប្លុងចោលនៅក្បែរផ្លូវលំ ក្នុងភូមិព្រៃល្ងរ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៥:៣០នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥។ បន្ទាប់ពីប្រទះឃើញទារកដ៏កម្សត់នេះ ពលរដ្ឋបានរាយការណ៍ទៅអាជ្ញាធរសង្កាត់ដើម្បីសង្គ្រោះ។
យោងតាមការឱ្យដឹងពីប្រជាពលរដ្ឋ បានអះអាងថា គាត់បានធ្វើដំណើរឆ្លងកាត់ផ្លូវក្នុងភូមិ ក៏ស្រាប់តែប្រទះឃើញទារកម្នាក់ ឃើញដូចនេះក៏ស្រែកប្រាប់អ្នកភូមិផ្ទះក្បែរខាងឱ្យនាំគ្នាទៅជួយមើល និងរាយការណ៍ទៅអាជ្ញាធរសង្កាត់ដើម្បីចុះទៅពិនិត្យ ហើយពលរដ្ឋ និងអាជ្ញាធរក៏សហការគ្នាយកទារកនោះទៅជួយសង្គ្រោះនៅសាលាសង្កាត់ចោមចៅទី២ ដើម្បីបីបាច់ថែរក្សា និងកំពុងស្រាវជ្រាវរកមូលហេតុដែលទារករូបនេះត្រូវគេយកទៅប្លុងចោលផងដែរ។ បើយោងតាមការសន្និដ្ឋានទារកនេះទើបនឹងកើតអាយុជិត១ខែបុណ្ណោះ៕