ព័ត៌មានអន្តរជាតិ

មនុស្ស២នាក់ស្លាប់ ក្នុងហេតុការណ៍វាយប្រហាររបស់កងទ័ពអាម៉េរិកលើនាវាមួយគ្រឿងនៅមហាសមុទ្រប៉ាស៊ីហ្វិក

image

សហរដ្ឋអាម៉េរិក ៖បញ្ជាការដ្ឋានយោធាភាគខាងត្បូងរបស់សហរដ្ឋអាម៉េរិក កាលពីថ្ងៃសុក្រ ទី២៣ ខែមករា ឆ្នាំ ២០២៦ បាននិយាយថា ខ្លួនបានបើកការវាយប្រហារលើនាវាមួយគ្រឿងនៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិកប៉ែកខាងកើត ។

ក្នុងហេតុការណ៍នោះ បានបណ្តាលឱ្យមនុស្ស ២ នាក់ស្លាប់ ដោយគេអះអាងថា មនុស្ស២នាក់នោះគឺជាក្រុមភេរវករគ្រឿងញៀន ខណៈមនុស្សម្នាក់ផ្សេងទៀត បានរួចរស់ជីវិតពីការវាយប្រហាររបស់កងកម្លាំងសហរដ្ឋអាម៉េរិក ។

តាមរយៈសារនៅលើបណ្ដាញសង្គម X កងកម្លាំងអាម៉េរិក លើកឡើងថា តាមរយៈការស៊ើបអង្កេត បញ្ជាក់ថា នាវានោះ បានធ្វើដំណើរតាមផ្លូវដែលគេដឹងថា ជាទីកន្លែងនៃលំហូរចរាចរណ៍គ្រឿងញៀន ហើយកំពុងធ្វើសកម្មភាពដឹកជញ្ជូនគ្រឿងញៀន ៕

ប្រែសម្រួល៖ ឡេង លាងហេង

ប្រភព៖ Reuters | រូបភាព៖ US Southern Command via The Guardian