អ្នកឧកញ៉ា គិត ម៉េង ដឹកនាំកិច្ចប្រជុំពិភាក្សាលើវឌ្ឍនភាពការងារ ត្រៀមរៀបចំមហាសន្និបាតបូកសរុបការងារសភាពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦
ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ទី២៥ ខែមករា ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ប្រធានគណ:កម្មការ សម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន(គ.ស.ឯ.រ.ជ) និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និងជាប្រធានគណៈកម្មការរៀបចំមហាសន្និតបាទសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំគណៈកម្មការរៀបចំមហាសន្និតបាទសភាពាណិជ្ជកម្មកម្ពុជា។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួម ពី អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ លោក លោកស្រី ដែលជាអនុប្រធាន សមាជិក និង សមាជិកា នៃគណៈកម្មការផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះដើម្បីពិភាក្សាលើវឌ្ឍនភាពការងារនៃការរៀបចំមហាសន្និបាតបូកសរុបការងារសភាពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៥ និងលើកទិសដៅការងារសភាពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៦ ព្រមទាំងសម្រេចនូវរបៀបវារៈមួយចំនួននៃមហាសន្និតបាទផងដែរ។
សូមជម្រាបជូនថា សភាពាណិជ្ជកម្មកម្ពុជា នឹងរៀបចំ មហាសន្និបាតបូកសរុបការងារសភាពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៥ និងលើកទិសដៅការងារសភាពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៦ នឹងត្រូវប្រព្រឹត្តទៅមួយថ្ងៃពេញ គឺនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ចាប់ពីវេលាម៉ោង ៨៖០០នាទីព្រឹក រហូតដល់ពេលល្ងាច នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
គោលបំណងនៃការរៀបចំ មហាសន្និបាតនេះ គឺដើម្បីជួបជុំ និងបង្កើនទំនាក់ទំនងរវាង សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជាទូទាំងប្រទេស តំណាងការិយាល័យសភាពាណិជ្ជកម្មកម្ពុជាក្រៅប្រទេស ព្រមទាំងមានការអញ្ជើញចូលរួមពី សភាពាណិជ្ជកម្មអន្តរជាតិនៅកម្ពុជា និងវិស័យឯននៅកម្ពុជា ជាច្រើន ព្រមទាំងជាឱកាសដើម្បី ស្វែងយល់អោយកាន់តែច្បាស់នូវ បរិយាកាសវិនិយោគ និងការលានុវត្តភាពធុរកិច្ច នៅកម្ពុជា៕
អត្ថបទ៖ចេង ឆហួត រូបភាព៖ លឹម មុនី, អ៊ុន ផាន់ណាត់