ព័ត៌មានជាតិ

រយៈពេល១៥ថ្ងៃ មានអ្នកដំណើរ ៤៧នាក់ទៀត បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍

image

ភ្នំពេញ៖ រយៈពេលកន្លះខែមកនេះ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស កើតឡើងចំនួន ៩២ករណី បណ្តាលឱ្យមានមនុស្សស្លាប់ ៤៧នាក់ និងរងរបួសធ្ងន់ស្រាល ១១៧នាក់។ នេះបើតាមរបាយការណ៍ក្រសួងមហាផ្ទៃ។

ករណីគ្រោះថ្នាក់ចរាចរណ៍ទាំងនេះមាននៅ រាជធានីភ្នំពេញ ខេត្តស្វាយរៀង ព្រះសីហនុ កំពង់ស្ពឺ ត្បូងឃ្មុំ កោះកុង កណ្ដាល ស្ទឹងត្រែង បាត់ដំបង រតនគិរី កំពត កំពង់ឆ្នាំង ក្រចេះ ព្រះវិហារ សៀមរាប កំពង់ចាម បាត់ដំបង ឧត្តរមានជ័យ បន្ទាយមានជ័យ និងខេត្តមណ្ឌលគិរី។

សូមរម្លឹកថា ក្នុងខែកុម្ភៈ ឆ្នាំ២០២៦ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស កើតឡើងចំនួន ២០២ករណី បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន​១៧០នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៤១៧នាក់៕