អភិបាលរាជធានីភ្នំពេញ ដង្ហែអង្គកឋិនទាន និងប្រារព្ធពិធីសិតព្រះពុទ្ធរូបពិលោហៈស្ពាន់ ដើម្បីកសាងជាព្រះពុទ្ធរូបតម្កល់ទុកនៅលើព្រះវិហារថ្មីក្នុងវត្ត ប្រសិទ្ធិរីម្នារាម
ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង រួមនឹងមន្ត្រីរាជការក្រោមឧិវាទរដ្ឋបាលរាជធានីភ្នំពេញ បានដង្ហែអង្គកឋិនទាន និងប្រារព្ធពិធីសិតព្រះពុទ្ធរូបពី លោហៈស្ពាន់ ដើម្បីកសាងជាព្រះពុទ្ធរូបតម្កល់ទុកនៅលើព្រះវិហារថ្មី ក្នុងវត្តប្រសិទ្ធិរីម្នារាម ស្ថិតក្នុងសង្កាត់ ពន្សាំងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្រាប់ប្រជាពលរដ្ឋ និងពុទ្ធបរិស័តគោរពបូជាតាមប្រពៃណីព្រះពុទ្ធសាសនា ជាទីសក្ការៈ និងថែរក្សាប្រពៃណីព្រះពុទ្ធសាសនា។
បច្ច័យដែលប្រមូលបានពីអង្គកឋិនទាននេះចំនួន ១៨០ ១២៤ ០០០រៀល និង៣០១៦៥ដុល្លារ សរុបរួម ៨០១៩៦ដុល្លារ បានវេរប្រគេនព្រះសង្ឃក្នុងពុទ្ធសីមាវត្តប្រសិទ្ធីរីម្មារាម ដើម្បីបន្តកសាងព្រះវិហារ និងសមិទ្ធិផលនានានៅក្នុងទីអារាមនេះ។
សូមបញ្ជាក់ថា អង្គកឋិនទាននេះមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញ រួមនឹងប្រជាពុទ្ធបរិសទ្ធ័ជិតឆ្ងាយ ក្រោមការផ្តួចផ្តើមពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រីនិង លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ និងលោកស្រី កាលពីរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ បានធ្វើអង្គកឋិនមួយ ដោយបានជួបជុំពុទ្ធបរិសទ្ធ័ រៀបចំពិធីក្រុងពាលីនមសិការព្រះរតនៈត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងធម៌ទេសនា នៅសាលារាជធានីភ្នំពេញ៕